ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ និងអ្នកបើករថយន្ត៣នាក់នាំពលករ២៦នាក់ទៅប្រទេសថៃដោយខុសច្បាប់
ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសនាំប្រជាពលរដ្ឋចេញ-ចូលក្នុងទឹកដីថៃដោយខុសច្បាប់ កម្លាំងចម្រុះការពារគោលដៅតំបន់ព្រំដែន បានចុះស្ទាក់ឃាត់ខ្លួនមេខ្យល់រួមទាំងអ្នកបើកបររថយន្តចំនួន៣នាក់ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ខណ:ជនល្មើសបានដឹកនាំពលករឆ្លងដែនដោយខុសច្បាប់ផ្គើននឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។

សមត្ថកិច្ចការពារគោលដៅព្រំដែនបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១កន្លងមកនេះកម្លាំងកងការពារព្រំដែនលេខ៥០៤ និងនគរបាលស្រុកសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកបានកំណត់មុខសញ្ញាចុះស្ទាក់ឃាត់ខ្លួនមេខ្យល់ និងអ្នកបើកបររថយន្តសរុបចំនួន៣នាក់នៅលើគោលដៅចំនួន២ផ្សេងគ្នា ក្នុងស្រុកកំរៀងខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា គោលដៅទី១ ឃាត់ខ្លួនមេខ្យល់បាន១នាក់ មានឈ្មោះ វង្ស ភឿត ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅក្នុងភូមិអូរជ្រៃ ឃុំរៀង ស្រុកកំរៀង ដកហូតរថយន្តបាន១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ២P.៧១៧៩ និងអ្នកបើកបរម្នាក់ទៀតឈ្មោះ គង់ ថង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌលបានល្មើសដឹកនាំពលករខ្មែរចំនួន១១នាក់ឆ្លងដែនដោយមិនស្របច្បាប់ចូលទៅប្រទេសថៃត្រង់ចំណុចភូមិសាស្ត្រក្រុមទី៦ភូមិអូរជ្រៃឃុំកំរៀងស្រុកកំរៀង។

គោលដៅទី២ខ្លួនមុខសញ្ញាជនសង្ស័យឈ្មោះ កាន់ ឌីណា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់តាក់ស៊ីរស់នៅក្នុងភូមិភ្នំ១០០ ឃុំត្រាងស្រុកកំរៀង។ ដកហូតបានរថយន្តម៉ាកសាំយ៉ុង១គ្រឿងទៀតពណ៌សពាក់ស្លាកលេខ ព្រះសីហនុ២A.៦៦៤៩ ដែលជនសង្ស័យបានដឹកប្រមូលពលករពីស្រុកក្រឡាញ់ចំនួន១៥នាក់ចូលភូមិសាស្ត្រស្រុកកំរៀង បម្រុងឆ្លងដែនចូលក្នុងទឹកដីថៃក្បែរបង្គោលសីមាលេខ៦២ស្ថិតនៅក្នុងភូមិរកាបោះ ឃុំកំរៀង ស្រុកកំរៀង។ ខណៈដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជនសង្ស័យខាងលើ បានរត់គេចខ្លួនបាត់ តែការគេចខ្លួននេះធ្វើឡើងបានតែប៉ុន្មានម៉ោងសមត្ថកិច្ចតាមឃាត់ខ្លួនបានវិញ។

ជនសង្ស័យមេខ្យល់១នាក់ និងអ្នកបើកបររថយន្តចំនួន២នាក់ទៀត នៅថ្ងៃទី៣០ ខែឧសភាកន្លងមកនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកពលករសរុបចំនួន២៦នាក់ដោយសារមិនមានជាប់សង្ស័យមានជំងឺកូវីដ១៩កម្លាំងការិយាល័យជំនាញបានអប់រំណែនាំហើយឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិ និងអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅស្ថានរៀងៗខ្លួនវិញ៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


