Connect with us

ព័ត៌មានជាតិ

ទំនាស់​ឧកញ៉ា និង​ពិធីការនី​ទូរទស្សន៍ មន្រ្តី​​ក្រសួង​យុត្តិធម៌ ស្នើ​តុលាការ​ ផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ

បានផុស

នៅ

ឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យ​ឲ្យ​ក្រសួង​យុត្តិធម៌ ​បាន​លើក​ឡើង​ករណី​សំណុំរឿង​ប្តឹងផ្តល់គ្នា​រវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ដែល​គេ​ស្គាល់​ជា​ពិធីការិនី​ទូរទស្សន៍​មួយ។ ក្រោយ​មាន​ការចុះផ្សាយ និងចែករំលែកព័ត៌មានជាច្រើនជុំវិញករណីទំនាស់រហូតដល់មានការប្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ក្នុងនោះ ភាគីឧកញ៉ា ហេង សៀ បានប្តឹងកញ្ញា មាន ពេជ្ររីតា ទាក់ទងនឹងការបង្ករបួសស្នាម និងការលួចយកទូរសព្ទ ចំណែកឯកញ្ញា មាន ពេជ្ររីតា បានចោទប្រកាន់ឧកញ៉ា ហេង សៀ ថាបានប៉ុនប៉ងរំលោភសេពសន្ថវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម សន្តិភាព អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​​ស្នើសុំឲ្យស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការស្រាវជ្រាវសំណុំរឿងនេះឲ្យបានច្បាស់លាស់ ដើម្បីស្វែងរកការពិតនៃអង្គហេតុទំនាស់ និងផ្តល់យុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។

ដោយ​លើកពីការ​​បង្ហោះ​ពត័មានមួយចំនួន និងភស្តុតាងខ្លះដែលត្រូវបានផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញសារព័ត៌មាន ក៏ដូចជាបណ្តាញសង្គមនានា មន្រ្តីកាន់ផ្នែក​ច្បាប់នេះ​​ថ្លែង​បញ្ជាក់ថា ដើម្បី​កំណត់ភាគីណាខុស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ គឺត្រូវការស្រាវជ្រាវឲ្យបានច្បាស់លាស់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ ដើម្បីរកឲ្យឃើញដំណើររឿងពិត និងអង្គហេតុពិតប្រាកដ។

លោកបាន​បន្ត​ថា ក្រសួងយុត្តិធម៌នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះករណីនេះ ដើម្បីធ្វើឲ្យប្រាកដប្រជាថា ចំណាត់ការតាមផ្លូវច្បាប់នឹងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងសូមអំពាវនាវបងប្អូនសាធារណៈជន មេត្តារក្សាភាពស្ងប់ស្ងាត់ និងទុកសមត្ថកិច្ចនេះជូនទៅស្ថាប័នតុលាការដំណើរការចំណាត់ការតាមនីតិវិធីរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា១២ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម