សន្តិសុខសង្គម
បារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
បារីគេចពន្ធជិត ១០០ប៊ិច ដែលបម្រុងនាំឆ្លងដែនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចចម្រុះ ចុះធ្វើការបង្ក្រាប រួមជាមួយនឹងរថយន្តមួយគ្រឿង ដែលក្រុមឈ្មួញដឹកបារីទាំងនេះត្រៀមនាំឆ្លងដែន បើទោះបីជាប្រមុខរដ្ឋាភិបាលបានប្រកាស ឱ្យលោកអភិបាលខេត្តពង្រឹងលើការបង្ក្រាបបទល្មើសឆ្លងដែន ឲ្យបានតឹងរឹងយ៉ាងណាក៏ដោយ ក៏ឈ្មួញនៅតែបន្តធ្វើសកម្មភាពដោយគ្មានញញើត។

ប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានធ្វើឡើងកាលពីវេលាម៉ោងជាង ៤ ទាបភ្លឺ ឈានចូលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចចម្រុះបានសហការគ្នា បង្ក្រាបករណីដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំការត្រប់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបរថយន្តដឹកទំនិញគេចពន្ធនេះ ធ្វើឡើងដោយមានការចូលរួមសហការពី៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក , កម្លាំងយោធាវីរៈសេនាតូចលេខ ៥៥១ និង កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧។

ជាលទ្ធផល សមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ បារីគេចពន្ធ ជិត ១០០ ប៊ិច , រថយន្ត ០១ គ្រឿង ម៉ាក Toyota ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-4463 ដែលក្រុមឈ្នួញប្រើប្រាស់សម្រាប់ធ្វើសកម្មភាព។
បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានបែងចែកគ្នារក្សាទុកជាបណ្តោះអាសន្ន ៖ កម្លាំងនគរបាលវីរៈសេនាតូចការពារព្រំដែនគោកលេខ ៨១៧ យកទៅរក្សាទុកចំនួន ២២ ប៊ិច , កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកភ្នំព្រឹក យកទៅរក្សាទុកចំនួន ៤៦ ប៊ិច រួមទាំងរថយន្ត ០១ គ្រឿងខាងលើ។ បច្ចុប្បន្ន ករណីនេះកំពុងស្ថិតក្នុងចំណាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


