ព័ត៌មានជាតិ
អភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
អាជ្ញាធរស្រុកសំរោង បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៃស្ពានបេតុង «កាប់នឹម» (ទំនប់ព្រៃមៀន) ស្ថិតក្នុងភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បន្ទាប់ពីស្ពានមួយនេះ បានរងការបាក់ស្រុតយ៉ាងធ្ងន់ធ្ងរ ដែលអាចបង្កហានិភ័យដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។


ការចុះពិនិត្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់លោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកសំរោង រួមជាមួយក្រុមការងារ និង មន្ត្រីពាក់ព័ន្ធ ដើម្បីវាយតម្លៃពីកម្រិត នៃការខូចខាត និង សិក្សាលទ្ធភាពក្នុងការជួសជុល ឬ សាងសង់ស្ពានឡើងវិញឱ្យបានឆាប់រហ័ស។


តាមការពិនិត្យជាក់ស្តែង ស្ពានបេតុងខាងលើ បានរងការបាក់ស្រុតយ៉ាងខ្លាំងនៅត្រង់ចំណុចកណ្ដាលស្ពាន ដែលធ្វើឱ្យការធ្វើដំណើរឆ្លងកាត់មានការលំបាក និង ប្រឈមនឹងគ្រោះថ្នាក់។ ស្ថានភាពនេះ កំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ដល់សិស្សានុសិស្សដែលធ្វើដំណើរទៅសាលារៀនជារៀងរាល់ថ្ងៃ ព្រមទាំងការដឹកជញ្ជូនកសិផល និង ទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។


លោក កៅ វគ្គសែល បានបញ្ជាក់ថា ការចុះពិនិត្យនៅពេលនេះ ដើម្បីប្រមូលទិន្នន័យ និង វាយតម្លៃពីផលប៉ះពាល់ជាក់ស្តែង សម្រាប់រៀបចំផែនការជួសជុលឱ្យមានប្រសិទ្ធភាព និង ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានណែនាំដល់រដ្ឋបាលឃុំខ្វាវ ឱ្យរៀបចំឯកសារ និង របាយការណ៍លម្អិតពាក់ព័ន្ធនឹងការខូចខាតស្ពាន ដើម្បីដាក់ជូនមន្ទីរជំនាញ និង អាជ្ញាធរថ្នាក់ខេត្ត ស្នើសុំកិច្ចអន្តរាគមន៍ និង ការគាំទ្រថវិកា សម្រាប់ការជួសជុល ឬ សាងសង់ស្ពានឡើងវិញ។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពស្ពានដែលកំពុងខូចខាតនេះ និង សង្ឃឹមថា អាជ្ញាធរ និង មន្ទីរជំនាញពាក់ព័ន្ធ នឹងចាត់វិធានការឆាប់រហ័ស ដើម្បីស្តារស្ពានឱ្យដំណើរការឡើងវិញ សម្រួលដល់ការធ្វើដំណើរ ការសិក្សារបស់សិស្សានុសិស្ស និង ការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋ។
អាជ្ញាធរស្រុកសំរោង បានអះអាងថា នឹងបន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីជំរុញការស្វែងរកថវិកា និង ដំណោះស្រាយឱ្យបានឆាប់បំផុត ដើម្បីធានាសុវត្ថិភាព និង ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឡើងវិញ៕
អត្ថបទ ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


