ព័ត៌មានជាតិ
ផឹកស្រារាល់ថ្ងៃ ខ្យល់គដេកស្លាប់ក្នុងផ្ទះ
មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចព្រមទាំងគ្រូពេទ្យចុះមកពិនិត្យលើសាកសពបុរសម្នាក់ដែលដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង១៩:៥៨នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រពាំងចក ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃតាអី បានឲ្យថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទទួលព័ត៌មានពីលោក ជឹម ភុន ដែលជាមេភូមិត្រពាំងចក ឃុំព្រៃតាអី បានរាយការណ៍ថា: មានបុរសម្នាក់ឈ្មោះ ព្រំ ហ៊ុ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានស្លាប់នៅផ្ទះរបស់ខ្លួន ។

ប្រភពបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចបានទទួលព័ត៌មានភ្លាម ក៏បានចុះទៅដល់ផ្ទះកើតហេតុដោយបានសហការណ៍ជាមួយសមត្ថកិច្ចជំនាញ នគរបាលស្រុក និងលោកគ្រូពេទ្យមណ្ឌលសុខភាព ពពែត ធ្វើការពិនិត្យនៅលើសាកសព។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបានបញ្ជាក់ថា:សាកសពឈ្មោះ ព្រំ ហ៊ុ បានស្លាប់ដោយខ្យល់គរពិតមែន មិនមែនជាករណីផ្សេងនោះទេ។
បើតាមការបំភ្លឺរបស់ក្រុមគ្រួសារសពបានឲ្យដឹងដែរថា បុរសខាងលើនេះគឺស្លាប់ដោយសារគាត់ហូបស្រាស្រវឹងជាប្រចាំថ្ងៃ មិនដែលខានមួយថ្ងៃឡើយ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ភក្ដី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ