ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញបន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋាន
លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ និងជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តចាត់ចែងឲ្យលោកស្រី ហេង សុខគង់ ជាភរិយានិងលោកស្រី នូ ថាវរី អភិបាលរងខណ្ឌបានយកអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្បៀងចំនួន៣០គ្រួសារថែមទៀតរស់នៅក្នុងសង្កាត់ បឹងរាំង ខណ្ឌដូនពេញ។

គួរបញ្ចាក់ផងដែរនៅរសៀលថ្ងៃដដែលនោះដែរ ក្រុមការងារស្ត្រីខណ្ឌដូនពេញ ដឹកនាំដោយលោកស្រី ហេង សុខគង់ ភរិយាលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បាននាំយកអំណោយរបស់រដ្ឋបាលខណ្ឌដូនពេញ ចូលរួមរំលែកទុក្ខពិធីបុណ្យសពកូនស្រីលោក ឆាយ ធីរិទ្ធ ចៅសង្កាត់ស្រះចក ស្ថិតនៅក្នុងខណ្ឌដូនពេញផងដែរ៕
អត្ថបទ ៖ រស្មី




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


