Connect with us

ជីវិតកម្សាន្ដ

ពិតទេ​ ម្ចាស់​ផលិតកម្ម​មួយធ្លាក់ខ្លួន​រកស៊ី​ដឹកឥវ៉ាន់​ឲ្យ​គេ​

បានផុស

នៅ

​អ្នកគាំទ្រ​និង​មហាជន​ជាច្រើន​បានបង្ហាញ​ការភ្ញាក់ផ្អើល​គ្រប់គ្នា​បន្ទាប់​មាន​ដំណឹង​ថា​ អតីត​ម្ចាស់​ផលិតកម្ម​KH​ លោក តាំង គីមហេង ក្រោយ​ពេល​ឃ្លាតឆ្ងាយ​ពី​សិល្ប​:​មួយរយៈ ​ពេលនេះ​ក៏​ស្រាប់​តែ​ធ្លាក់ខ្លួន​ប្រកបរបរ​ដឹកឥវ៉ាន់​ឲ្យ​គេ​។​

ប្រភព​បានបញ្ជាក់​ថា ស​ម្រា​ប់​ការប្រកប​របរ​ដឹកឥ​វ៉ាន់​នេះ​ គឺ​លោក តាំង គីមហេង ទទួលបាន​កម្រៃ​នៃ​ជើងសារ​ម្តង​ចាប់ពី​៤០០០​រៀល​ ឬ​លើសពីនេះ​តាម​ទីកន្លែង​ជិត​ ឬ​ឆ្ងាយ​។​​ដំណឹង​នេះ​ក៏បាន​ធ្វើ​ឲ្យ​អ្នក​សិល្ប​:​ជាច្រើន​សម្តែង​ការ​ផ្ញាក់ផ្អើលផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ងាកទៅ​ចាប់អារម្មណ៍​នៅលើ​ហ្វេ​ស​ប៊ុក​របស់លោក​ ក៏បាន​លើកឡើងថា​ គាត់​ពិតជា​ទទួល​ដឹកឥវ៉ាន់​ឲ្យ​គេ​មែន​។ ​លោក​រៀបរាប់ថា​ ដឹកឥវ៉ាន់​ឲ្យ​ភ្ញៀវ​បាន​៤​កន្លែង​ដែរ​ថ្ងៃនេះ​​ “​បងប្អូន​ត្រូវ​ការ​ដឹកឥវ៉ាន់​យកទៅ​ជូន​អតិថិជន​ក្នុង​ខណ្ឌ​ទាំង​១៤​ នៃ​ក្រុង​ភ្នំពេញ ខ្ញុំ​ដឹកយក​សេវា​តែ​៤​ពាន់​រៀល​ទេ​សូម​មេត្តាជួយ​ចែក​ការងារ​ខ្ញុំ​ធ្វើ​ផង​”​។​

តាមរយ​:​នេះ​ មាន​មហាជន​និង​អ្នកគាំទ្រ​ជាច្រើន​បាន​បង្ហាញ​ការចាប់អារម្មណ៍​ និង​សម្តែង​ការហួស​ចិត្ត​ខ្លាំង​ ដោយ​ស្ទើរ​មិន​ជឿថា​ អតីត​ម្ចាស់​ផលិតកម្ម K H​រូបនេះ ​ធ្លាក់ខ្លួន​បែបនេះ​ទេ​។​

កម្ពុជា​ថ្មី​នឹង​ព្យា​យាម​ទាក់ទង​ ដើម្បី​ស្វែងរក​ការសួរនាំ​ជុំវិញ​រឿងរ៉ាវ​នេះ​បន្ថែម​ឲ្យ​បានដឹង​ច្បាស់​ការ​ពិត​ដ​លើ​មហាជន​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម