Connect with us

ជីវិតកម្សាន្ដ

តារា​សិល្បៈ៣០​រូប​ទៀត​ទទួល​អំណោយ​ពី​សមាគម​

បានផុស

នៅ

សិល្បករ​-​សិល្បការិនី​ចំនួន​៣០​រូប​បន្ថែមទៀត​ដែលមាន​ជីវភាព​ខ្វះខាត​ បានមក​ទទួល​អំណោ​យ​ពី​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​តាមរយៈ«​មូលនិ​ធិសិល្បករ​ចាស់ជរា​»​ដើម្បី​ជួយ​សម្រួល​ជីវភាព​អំឡុងពេល​ជំងឺ​កូ​វីដ​-១៩​។​

អំណោយ​ដែល​សិល្បករ​-​សិល្បការិនីទទួលបាន​នោះ​រួមមាន ,​អង្ករ​៥០​គីឡូ ត្រីខ​១​យួរ មី ១​កេស និង​ម៉ាស់​១​ដុំ​(៥០​ម៉ាស​)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ហេង ឡុង បញ្ជាក់ថា ​អំណោយ​នេះ​គឺ​ដើម្បី​ជួយ​សម្រួល​សិល្បករ​-​សិល្បការិនី​ដែល​ជួប​ការ​ខ្វះ​ខាត​ដោយសារ​ការរីក​រាលដាល​វីរុស​កូ​វីដ​-១៩​។​

លោក​បន្តថា សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួ​យសង្គ​ម​សូម​គោរព​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំង​អស់​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​«​មូលនិធិ​សិល្បករ​ចាស់ជរា​» ជាពិសេស​សូម​គោរព​ថ្លែង​អំណរ​គុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ដែល​បាន​ឧបត្ថម្ភ​ថវិកា​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្នុង​រយៈពេល​៥​ឆ្នាំ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម