ជីវិតកម្សាន្ដ
អ្នកសិល្ប:ជើងចាស់៣រូបទទួលការឧបត្ថម្ភពីមូលនិធិសិល្បករចាស់ជរាអំឡុងវិបត្តិកូវីដ
តារាកំប្លែង២រូប និងអ្នកនិពន្ធមួយដែលមានវ័យជរាធ្លាក់ខ្លួនឈឺបាត់បង់សមត្ថភាពសិល្ប: គឺនាយ ក្តិប ,នាយ ចេក និងលោក សុម ម៉ាត់ ទទួលបានការឧបត្ថម្ភពីមូលនិធិសិល្បករចាស់ជរា។

ចំពោះអ្នកសិល្ប:ទាំង៣រូបដែលទទួលបានអំណោយនោះរួមមាន,១.តារាកំប្លែងជើងចាស់នាយក្តិប ដែលបច្ចុប្បន្នកំពុងមានជំងឺស្លាប់មួយចំហៀងខ្លួន និងជីវភាពខ្វះខាត។ ២.កវីនិពន្ធជើងចាស់លោកតា សុម ម៉ាត់ ខណ:ដែលបច្ចុប្បន្នក៏មានជំងឺលើសឈាមនិងជីវភាពខ្វះខាតផងដែរ។ ៣.តារាកំប្លែងជើងចាស់លោកតា ចេក ដែលបច្ចុប្បន្នមានជំងឺប្រចាំកាយនិងជីវភាពខ្វះខាតដូចគ្នា។

លោក ហេង ឡុង បានបញ្ជាក់ថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិល្បករចាស់ជរា»ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំរយ:ពេល៥ឆ្នាំ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៤ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


