ជីវិតកម្សាន្ដ
ច្បាស់ហើយ អតីតម្ចាស់ផលិតកម្មKH បច្ចុប្បន្នកំពុងប្រកបរបរទាំងនេះ
ថ្មីៗនេះមានការចាប់អារម្មណ៍បន្ទាប់ពីមានការចែករំលែក និងផ្សព្វផ្សាយជុំវិញរឿងរ៉ាវផ្ទាល់ខ្លួនរបស់អតីតម្ចាស់ផលិតកម្មKH ក្រោយពេលឃ្លាតឆ្ងាយពីសិល្ប:អស់មួយរយ:ធំកន្លងមក។
ចំពោះរឿងរ៉ាវមួយចំនួន ដែលគេចាប់អារម្មណ៍លើវិថីជីវិតឯកជនបច្ចុប្បន្នរបស់លោក តាំង គឹមហេងនោះ ដោយកន្លងមកមានការលើកឡើងថា បន្ទាប់ពីស្ងាត់សិល្ប: លោកបានធ្លាក់ខ្លួនប្រកបរបរដូចជា,លក់គ្រឿងភេសជ្ជ: និងដឹកឥវ៉ានឲ្យគេជាដើម ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។

ដើម្បីស្រាយចម្ងល់ និងមន្ទិលទាំងនេះ កម្ពុជាថ្មីនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះធ្វើការភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទទៅកាន់អតីតម្ចាស់ផលិតកម្មKH លោក តាំង គីមហេង ធ្វើការសួរនាំជុំវិញរឿងរ៉ាវទាំងនេះឲ្យមហាជនបានដឹងកាន់តែច្បាស់ពីការពិត។
អតីតម្ចាស់ផលិតកម្មKH លោក តាំង គីមហេង បានថ្លែងប្រាប់ឲ្យដឹងថា លោកបានឃ្លាតឆ្ងាយសិល្ប មួយរយ:មែន តែសម្រាប់គម្រោងបោះបង់ ឬឈប់ទាំងស្រុងនោះ មិនទាន់មានទេ ពោលគឺបើមានគេហៅសម្តែងអាចចូលវិញ។ ចំណែកផលិតកម្មKH ក៏មិនទាន់ប្រកាសថា ឈប់ធ្វើនោះដែរ គ្រាន់តែពេលនេះ ទុកសិនព្រោះខ្វះខាតដើមទុន។

បើងាកមកអាជីពរកស៊ីបច្ចុប្បន្នត្រូវបានលោក គឹម ហេង បញ្ជាក់ថា សព្វថ្ងៃលោកប្រកបរបររកស៊ីតាមអនឡាញផង និងខាងក្រៅផង។ ក្នុងនោះលោកបានលើកឡើងថា ការងារអ្វីក៏លោកអាចធ្វើបានដែរ មិនថាបានចំណូលតិចឬច្រើនទេ ឲ្យតែចេញពីកម្លាំងញើសឈាមខ្លួនឯង។
អតីតម្ចាស់ផលិតកម្មKHលោក តាំង គីមហេង បានបន្ថែមថា ក្រៅពីលក់គ្រឿងភេសជ្ជ: លោកក៏ មានលក់ផ្លែពុទ្រាធម្មជាតិ ពុទ្រាឆឹងជាមួយស្ករ ហើយក៏ទទួលដឹកឥវ៉ានឲ្យគេផងដែរព្រោះនេះជាការពិត៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


