ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មប្រកាសលើកពេលពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០២០ដោយគ្មានកំណត់
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសលើកពេលព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរឆ្នាំ២០២០ដោយគ្មានកំណត់ដោយសារជំងឺកូវីដ១៩។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា«ក្រសួងសូមជម្រាបជូនដល់សាធារណជនទូទៅបងប្អូនផលិតក៏អាជីវករសហគ្រាសធុនតូចនិងមធ្យមកម្ពុជាដែលបានដាក់ពាក្យចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងឱកាសនៃការរៀបចំយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០នៅខេត្តសៀមរាបចាប់ពីថ្ងៃទី២១ដល់២៤ខែវិច្ឆិកាឆ្នាំ ២០២០និងនៅខេត្តព្រះវិហារចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ ២០២០ឲ្យបានជ្រាបថាអនុលោមតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានទាន់ពេលវេលាក្រសួងពាណិជ្ជកម្មសូមប្រកាសលើកពេលរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងខេត្តទាំងពីរខាងលើរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»។
បើតាមក្រសួងពាណិជ្ជកម្មសម្រាប់ឆ្នាំនេះក្រសួងនឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរយុទ្ធនាការទិញផលិតផលខ្មែរឆ្នាំ២០២០នៅតាមបណ្តាខេត្តចំនួន៤នៅភូមិភាគឥសាននៃប្រទេសកម្ពុជារួមមានខេត្តមណ្ឌលគិរី រតនគីរី សៀមរាបនិងខេត្តព្រះវិហារដើម្បីជំរុញលើកកម្ពស់ផលិតផលក្នុងស្រុកឲ្យមានការទទួលស្គាល់និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយនៅទូទាំងប្រទេសនិងដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាងរាជធានីខេត្តទូទាំងប្រទេសដើម្បីរួមចំណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីជួបវិបត្តិជំងឺកូវីដ១៩៕
ដោយ ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស