Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក បន្ត​ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត

បានផុស

នៅ

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កកទុកចំនួន៤ទីតាំងបន្តែម​ទៀត​នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៦​នេះ ខណៈ​រក​មិន​ឃើញ​ផលិតផល​ទំនិញ​ពី​ប្រទេស​ថៃ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍របស់​រដ្ឋបាល​ខណ្ឌ​ទួលគោក ផលិត​ដែល​រក​ឃើញ​ក្នុង​ឃ្លាំង​ទាំង​៤​ទីតាំងនេះបាន​នាំ​ចូល​មក​ពី​ចិន និង​វៀតណាម ដោយ​ពុំ​មាន​ការ​នាំ​ចូល​ទំនិញ​ថៃ​និង​ទុក​ទំនិញ​ថៃ​ឡើយ​ក្នុងនោះក្រុមការងារមិនបានដកហូតទំនិញ និងផលិតផលទៅរក្សាទុកឡើយ និងបានអនុញ្ញាតលក់ជាធម្មតា បន្ថែមពីនោះក្រុមការងារក៏បានបានណែនាំដល់ម្ចាស់ទីតាំងហាមដាច់ខាតនាំចូលផលិតផលរបស់ថៃ ឬក៏ស្ដុកទុករាល់ទំនិញ ផលិតផលគ្រប់ប្រភេទរបស់ថៃឡើយ។


គួរ​ឱ្យ​ដឹង​ផង​ដែរថា​ក្រោយ​មាន​ការ​លើក​ឡើង​ពី​សម្ដេច​តេជោ​ទាក់ទង​នឹង​បញ្ហានៃ​ការលួច​​នាំ​ចូលសាច់បង្ក​ពី​ថៃ​មក​ចែក​ចាយ​លក់នៅ​កម្ពុជា​ អាជ្ញាធរ​បាន​បន្ត​ចុះ​ពិនិត្យ​តាម​ទី​តាំង​ឃ្លាំង​ស្ដុក​សាច់​បង្ក​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ថ្ងៃ​ទី​១២​ ខែ​មិថុនា ឆ្នាំ​២០២៦ រដ្ឋបាលរាជធានីភ្នំពេញ​បាន​ចុះ​ពិនិត្យ​ទី​តាំង​ឃ្លាំង​ចំនួន​៣៣​កន្លែង ឃាត់ខ្លួន​មនុស្ស​៥​នាក់ មាន​សាច់​បង្កក​ជាង​២០០តោន​ដែល​នាំ​ចូល​ពី​ថៃ​។

ប្រមុខ​រដ្ឋ​ស្ដីទី សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០២៦​ថា ការ​រាល់ទំនិញថៃដែលលួចឆ្លងកាត់ព្រំដែនគោកទាំងអស់ គឺជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។

សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»

ដោយ​៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម