Connect with us

កូវីដ-១៩

ស្ថានភាព​ជំងឺ​លោកយាយ ណ​យ សំណាង កាន់តែ​ធូរស្រាល​ច្រើន

បានផុស

នៅ

​​ក្រោយ​ចូល​សម្រាក​ព្យាបាល​រយ​:​ពេល​១០​ថ្ងៃ​មកនេះ​ តារា​កំប្លែង​និង​អា​យ៉ៃ​ជើងចាស់​លោក យាយ ណ​យ សំណាង ពេលនេះ​អាការ​:​ជំងឺ​កូ​វីដ​- ១៩​បាន​ធូរស្រាល​ច្រើន​ហើយ​។​

បើ​យោងតាម​ប្រភពពី​បុគ្គលិក​មន្ទីរពេទ្យ​រុស្ស៊ី​ម្នាក់​ បញ្ជាក់​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​នេះ ​អា កា​រៈ​លោកយាយ ណ​យ សំណាង បាន​ធូរស្រាល រឹងមាំ និង​សុខ​ភាពល្អ​ហើយ ក្រោមការយកចិត្ត​ទុក​ដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នៅ​ទីនោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រ​ប្រភព​បន្តទៀតថា​ ក្រុមការងារ​ផ្នែក COVID-19 នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​ចូល​ពិនិត្យ​ថែទាំ​និង​សួរសុខទុក្ខ​លោកយាយ ណ​យ សំណាង ដោយមាន​ការយកចិត្ត​ទុកដាក់ ​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ​សូ​វៀត រួម​រួមទាំង​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំងអស់​។​

ប្រភព​បាន​បន្ថែមថា​ ពេលនេះ​ឃើញថា ស្ថានភាព​លោកយាយ​បានធូរស្រាល រឹងមាំ​និង​សុខភាព​ល្អ សូម​ជូនពរ​ឲ្យលោកយាយ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ COVID-19 រក្សា៣​កុំ ៣​ការពារ​។​

ជាមួយគ្នានេះ​តាមរយៈ​វីដេអូ​ គេ​ក៏​សង្កេតឃើញ​លោកយាយ ណ​យ សំណាង បាន​លើកដៃ​សំពះ ថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ និង​ថ្លែង​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ផងដែរ​៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម