Connect with us

ព័ត៌មានជាតិ

ខេត្ត​កណ្តាល ​មាន​ផែន​ការ​ចាក់​វ៉ាក់​សាំង​ជូន​​ពលរដ្ឋ និង​ក​ម្មករ-កម្មការិនី ជាង១លាននាក់បន្ថែម​​ទៀត

បានផុស

នៅ

អភិបាលខេត្តកណ្តាល បានឲ្យដឹងថា រដ្ឋបាលខេត្តបានដាក់ផែនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ‑១៩ ជូនដល់ប្រជាពលរដ្ឋនិងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក ជាង១លាននាក់ជាបន្តបន្ទាប់ទៀត។

ថ្លែងក្នុងឱកាសទទួលអំណោយសម្រាប់ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង បង្ការ ទប់ស្កាត់​ជំងឺកូវីដ-១៩ ពី លោក ប្រាក់ សុខុន ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នៅពីព្រឹកថ្ងៃទី២៩ ឧសភា នេះ លោកគង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍បន្តថា សម្រាប់ការងារចាក់វ៉ាក់សាំង រដ្ឋបាលខេត្តសម្រេចបាន ១០០% លើដំណាក់កាលទី១ សម្រាប់ចាក់ជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាខេត្ត ស្រុក ឃុំ សង្កាត់ មន្រ្តីភូមិ ក្រុម ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានបន្តទៀតថា« សម្រាប់ផែនការចាក់វ៉ាក់សាំង ក្នុងជំហានបន្ទាប់ រដ្ឋបាលខេត្ត បានរៀបចំផែនការស្ដីពីការប៉ាន់ស្មានតម្រូវការវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី តាមបណ្ដាក្រុង ស្រុក សរុបចំនួន ១ ១៥៣ ២៣៧ នាក់ (ស្រី ៦៧៥ ៥៧៨ នាក់) »។

ខេត្តកណ្តាលជាខេត្តគោលដៅទីពីរដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ‑១៩នាពេលខាងមុខនេះបន្ទាប់ពីរាជធានីភ្នំពេញ។ តាមរយៈសារសំឡេងតាម តេឡេក្រាម នៅព្រឹកថ្ងៃទី២៩ឧសសភានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុសម្តេចតេជោ ហ៊ុន សែន បាន​ថ្លែងថា «ការចាក់នៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង បន្ទាប់ទៅគឺ បណ្ដាទីប្រជុំជននៅក្នុងខេត្តកណ្ដាល ហើយបន្ទាប់មកបានយើងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីរួមខេត្ត ទីប្រជុំជន និងតំបន់រោងចក្រដែលមានកម្មករកកកុញ»។

សម្តេចបានបន្តថា «យើង​បាន​ដាក់​ចេញ​នូវ​ផែន​ការ​មេ​ដែល​ជា​យុទ្ធសាស្ត្រ សម្រាប់​ដំណើរ​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់​ពី​ក្នុង​ចេញ​ក្រៅ ហើយតាម​ស្ថាប័ន និងរាជធានី-ខេត្ត គឺមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះ យើង​នឹង​មិន​ទទួល​បាន​ផល​ក្នុង​ការ​ចាក់​វ៉ាក់សាំងនោះទេ​»។

សម្តេច​តេជោ បានបន្ថែមថា នៅ​ពេល​ដែល​យើង​ចុះទៅ​គឺ​ចុះ​ចាក់​ស្រោច​យក​ទាំង​ក្រុង​តែម្ដង​ បើ​មិន​បាន​ទៅ​តាម​ជន​បទ​ទេ​ក៏​យើង​ប្រមូល​ផ្ដុំ​ចាក់​នៅ​តាម​ទី​ក្រុង​ ទី​ប្រជុំជន​ និងកន្លែង​ដែល​មាន​កម្មករ​រស់នៅកកកុញ​ ជារួមគឺ​ចាក់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កកកុញ​ជាមុន​ ធ្វើ​យ៉ាង​ដូច្នេះ​ទើប​មាន​ភាព​សាំ​ក្នុង​សហគមន៍ដែល​មាន​អ្នក​ចាក់​វ៉ាក់សាំង​បាន​ច្រើន។

សម្ដេចតេជោ​ បាន បញ្ជាក់ថា​តាម​ការប៉ាន់ស្មាន​ចំនួន​តួលេខ​ មនុស្ស​ដែល​មាន​អាយុ​លើស​ពី​១៨ឆ្នាំ​គឺ​មាន​ជាង​១០ លាននាក់។បើប៉ាន់​ស្មាន​សម្រាប់​អ្នក​ដែល​គ្រូ​ពេទ្យ​ហាម​ឃាត់​មិនអាចចាក់វ៉ាក់សាំងបានគឺ​ចំនួន​មនុស្ស​ដែល​​ត្រូវចាក់មានប្រមាណជា ១០ លាននាក់។

ផ្អែកតាមផែនការមេសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅក្នុងរាជធានីភ្នំពេញនិងទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នាៗយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនាឆ្នាំ២០២១ខាងមុខនេះ។

រហូតមកដល់ពេលនេះសាលារាជធានីភ្នំពេញកំពុងតែសម្រុកវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចំនួន១១ខណ្ឌរួមមាន ខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល,ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌបឹងកេងកង ខណ្ឌសែនសុខ។ចំណែកខណ្ឌចំការមន ខណ្ឌ៧មករានិងខណ្ឌច្បារទើបចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩សម្រាប់ដូសទី១នៅកាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

សម្តេចតេជោ ហ៊ុន សែន បានសង់អគារសិក្សាជាង ៤ ៥០០ ខ្នង នៅទូទាំងប្រទេស

ព័ត៌មានជាតិ១២ នាទី មុន

ទំនប់​ស្ទាក់ទឹក​​ស្អាត​ដ៏​ធំមួយ​​​លើ​ភ្នំ​បូកគោ បញ្ចប់​សាងសង់​នៅ​ ២ ខែ​ទៀត ​អាច​ផ្ទុក​ទឹក​បាន ១ លាន​​ម៉ែត្រ​គីប​

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ចិន ចោទ អង់គ្លេស ថា​ទិញ​ក្បាល​មន្ត្រី​រដ្ឋាភិបាល​២​នាក់ ចូល​ធ្វើ​ជា​ចារកម្ម​ក្បត់​ជាតិ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

នាវាកម្សាន្តដែលរៀបចំ Pre-Wedding លើកទី ២ របស់កូនសេដ្ឋី ឥណ្ឌា មានលក្ខណៈពិសេសខ្លាំង

សេដ្ឋកិច្ច២១ នាទី មុន

OPEC+ បន្ត​កាត់​បន្ថយ​​ទិន្នផល​​ប្រេង ដល់ចុង​​ឆ្នាំ​ ២០២៥​ ខណៈ​តម្រូវ​ការ​ខ្សោយ​

Sokha Hotels

ព័ត៌មានពេញនិយម