ព័ត៌មានជាតិ
អាវុធហត្ថសម្តែងនូវការអរគុណចំពោះ ក្រុមហ៊ុន ខែ្មរប៊ែវើរីជីស ដែលផ្តល់ភេសជ្ជៈសម្រាប់៣គោលដៅប្រចាំការ
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន០៣គោលដៅ សម្តែងនូវការអរគុណចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ដែលផ្តល់ភេសជ្ជសម្រាប់កម្លាំងអាវុធហត្ថ៣គោលដៅយាមប្រចាំការការពារទីតាំងព្យាបាលអ្នកវិជ្ជមានកូវីដ១៩នាថ្ងៃនេះក្នុងពេលយុទ្ធនាការប្រឆាំងនឹងកូវីដ១៩ដ៍កាចសាហាវនេះ។

ការថ្លែងអំណរគុណរបស់អាវុធហត្ថធ្វើឡើងខណៈពេលទទួលការឧបត្ថម្ភ ទឹកសុទ្ធ ភេសជ្ជៈ ពី ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ដោយក្នុងនោះ ទី១ គោលដៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន១០០កេស, ភេសជ្ជៈ WURKZ ចំនួន២០កេស, តង់ចំនួន០២, ទី២ គោលដៅ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងអំឡុងខែមេសា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន៥០កេស, ភេសជ្ជៈ WURKZ ចំនួន០៥កេស, ភេសជ្ជៈ IZE ចំនួន១៣យួរ, តង់ចំនួន០១ និងទី៣ គោលដៅ The Great Duke ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១ ទទួលបានការឧបត្ថម្ភ ទឹកសុទ្ធកម្ពុជា ចំនួន៣០កេស, ភេសជ្ជៈ WURKZ ចំនួន១០កេស, ភេសជ្ជៈ IZE ចំនួន២០យួរ ដើម្បីបន្ថែមលើអាហាររូបត្ថម្ភ ក៏ដូចជា ប្រើប្រាស់ជាប្រយោជន៍សម្រាប់កងកម្លាំង ដែលបានមមាញឹក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ។

ឆ្លើយតបទៅនឹងសណ្តានចិត្តរបស់សប្បុរសជនខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដែលកំពុងបំពេញបេសកកម្ម តាមគោលគោលដៅ មានចិត្តរំភើបកក់ក្តៅបំផុត និងសូមជូនពរ ម្ចាស់ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


