ព័ត៌មានជាតិ
បង្ហោះ Tik Tok ថាជនជាតិចិនរត់គេចពីការធ្វើចត្តាឡីស័ក ចូលសារភាពកំហុស សមត្ថកិច្ចអប់រំហើយដោះលែងវិញ
បុរសម្នាក់ដែលបានបង្ហោះព័ត៌មានមិនពិត ថាមានជនជាតិចិនមួយក្រុមរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឱ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពទទួលកំហុសដែលបានផុសព័ត៌មានមិនពិត។
កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថាមានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។

ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថាជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ ក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហើយឈប់រកកន្លែងនោមតែប៉ុណ្ណោះ ហើយបានសារភាពទទួលកំហុស និងបានធ្វើការសុំទោសជាសាធារណ:ដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វើឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។
ក្រោយពីធ្វើការសុំទោសរួចរាល់ ហើយសមត្ថកិច្ចបានអប់រំណែនាំបុរសរូបនេះ ហើយអនុញ្ញាតឱ្យសាមីខ្លួន ត្រឡប់ទៅផ្ទះវិញ៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


