ព័ត៌មានជាតិ
អ្នកជំនាញព័ត៌មាន៖ សារព័ត៌មានថៃមើលបាន តែយកជាការមិនបាន កុំជឿតាមឱ្យសោះ
ស្របពេលដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយថៃ សារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយបំភ្លើស និងបំភ្លៃការពិត ដើម្បីឱ្យសាធារណៈមតិ មានការភាន់ច្រឡំ ជាពិសេសរឿងវិវាទព្រំដែនកម្ពុជា-ថៃ។ ការចុះផ្សាយរបស់សារព័ត៌មានថៃនៅពេលនេះ មានទាំងពិត និងប្រឌិត បង្កឱ្យមានការយល់ច្រឡំពីសាធារណៈជន។

ពាក់ព័ន្ធទៅនឹងការចុះផ្សាយរបស់សារព័ត៌មានថៃ ក្នុងពេលដែលមានជម្លោះព្រំដែនជាមួយកម្ពុជានេះ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានថ្លែងប្រាប់ «កម្ពុជាថ្មី» ថា នៅក្នុងកាលៈទេសៈនេះ ថៃបានឈានដល់សមរភូមិសារព័ត៌មាន ដោយភាគីថៃបានប្រើគ្រប់មធ្យោបាយ ក្នុងការធ្វើព័ត៌មានទាំងពិត និងប្រឌិត បំភាន់ផង បំភ័យផង ក្នុងគោលបំណងបម្រើឱ្យសមរភូមិសង្គ្រាម ដើម្បីយកប្រៀបពីខាងសាធារណៈមតិ។
លោកបានលើកឡើងថា «ព័ត៌មានដែលគេធ្វើ គឺបម្រើឱ្យអ្វីដែលហៅថាសមរភូមិព័ត៌មាន យើងត្រូវតែមើល គ្រាន់តែថាកុំឱ្យងាយជឿទៅលើអ្វីដែលគេបានផ្សាយហ្នឹង ហើយយកមកថ្លឹង និងជឿទៅលើអ្វីដែលជាផលប្រយោជន៍ជាតិយើង»។ លោកបន្តថា នៅក្នុងដំណាក់កាលនេះ មិនទាញទៅដល់ការបដិសេធចោល ប៉ុន្តែត្រូវមានជំហរណាមួយ ដើម្បីដឹងថាអ្វីជាការពិត ហើយអ្វីដែលក្លែងក្លាយ។ ជាងនេះទៅទៀត ត្រូវមើលដោយការពិចារណា ប្រកបដោយហេតុ និងផល កុំជឿទៅតាមការផ្សាយរបស់គេទាំងស្រុង ព្រោះព័ត៌មានដែលគេធ្វើពេលនេះជាចេតនាធ្វើឱ្យរំជួលទៅលើសមរភូមិសាធារណៈមតិ។

ចំណែក លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ប្រាប់ កម្ពុជាថ្មីថា នៅក្នុងសម័យសង្គ្រាមកម្ពុជា-ថៃនេះ សារព័ត៌មានថៃមួយចំនួនបានផ្សាយនូវព័ត៌មានមិនពិតជាច្រើន ដោយធ្វើការផ្សាយតាមតែប្រភពមួយដែលមិនបានធ្វើការផ្ទៀងផ្ទាត់ច្បាស់លាស់។
លោកបានសង្កត់ធ្ងន់ថា «បញ្ហាធំរបស់សារព័ត៌មានថៃពេលនេះ ជាពិសេស Khaosod English និង The Nation Thailand ត្រូវបានគេកត់សម្គាល់ថា ពិបាកជឿ»។ ជាក់ស្តែង ការចុះផ្សាយរបស់សារព័ត៌មានទាំងពីរនេះ ត្រូវបានបាត់បង់ជំនឿ ដូច្នេះរាល់ពេលដែលផ្សាយមក គេតែងតែផ្ទៀងផ្ទាត់ជាមួយសារព័ត៌មានដ៏ទៃទៀត ថាតើពិត ឬមិនពិត។

បើតាមលោក ពុយ គា ក្លិបអ្នកកាសែតកម្ពុជា ក៏ធ្លាប់បានអំពាវនាវដល់ការសែតថៃ រួមមាន Khaosod English និង The Nation Thailand សូមឱ្យគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ឱ្យបានម៉ត់ចត់ ជាពិសេសត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់ មុននឹងផ្សាយ ព្រោះការផ្សាយទាំងនោះបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជា និងធ្វើឱ្យមានការច្របូកច្របល់ដល់មតិជាតិ អន្តរជាតិ ព្រមទាំងប្រជាជននៃប្រទេសទាំងពីរ៕
អត្ថបទ៖ គេន ម៉ាលិះ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២២ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


