Connect with us

ជីវិតកម្សាន្ដ

ពូជ្រួញ ស្នើបញ្ឈប់ការចែករំលែកព័ត៌មានខុសពីស្ថានការណ៍ពិត ព្រោះកម្ពុជាស្អាតស្អំ គ្រាន់តែត្រូវការបង្ហាញការពិត

បានផុស

នៅ

លោក ឆេង សុភក្ត្រ អ្នកផលិតមាតិកាល្បីឈ្មោះ ដែលសាធារណជនស្គាល់ថាស្ថាបនិករៀនថត បានស្នើដល់ម្ចាស់ផេកហ្វេសប៊ុកមួយចំនួនដែលកំពុងប្រើប្រាស់រូបភាពមិនពិត ធ្វើឱ្យមានការភាន់ច្រឡំនឹងស្ថានការណ៍ពិត បញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់ ព្រោះទង្វើនេះ ពិតជាប៉ះពាល់ដល់ការទទួលបានដំណឹងពិត ហើយអាចធ្វើឱ្យរឿងតូចក្លាយជារឿងធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គឺបន្ទាប់ពីមានម្ចាស់ផេកមួយចំនួន ដើម្បីតែ Like និង View បានបង្កើតរូបភាពមិនពិតធ្វើព័ត៌មាន ដោយមានទាំងការប្រើរូបភាព AI ក៏ដូចជា សំឡេង AI ជាដើម។ យ៉ាងណា បើទោះបីជាសកម្មភាពទាំងនេះ ធ្វើឡើងក្នុងចេតនាវាយបកទៅសៀម ឬដើម្បីជំរុញទឹកចិត្តពលរដ្ឋឱ្យខឹងសម្បារសៀមកាន់តែខ្លាំងក៏ដោយចុះ អ្នកផលិតមាតិការូបនេះ ទទូចសុំទាំងម្ចាស់ផេក រួមនិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវប្រយ័ត្នសកម្មភាពខ្លួន ព្រោះការចុច share ឬបញ្ចេញមតិយោបល់ខ្លះ អាចធ្វើឱ្យរឿងតូចក្លាយជារឿងធំបាន។

ទន្ទឹមនេះ លោកសង្កត់ធ្ងន់ដែរថា កម្ពុជាស្អាតស្អំ អត់ចាំបាច់ប្រឌិតសាច់រឿងទៅបង្ហាញពិភពលោកនោះទេ។ ជាក់ស្តែង ការរំលោភបំពានដែលកើតឡើងក្នុងព្រះរាជណាចក្រកម្ពុជា ជារឿងពិតទាំងស្រុង ដូច្នេះអ្វីដែលត្រូវធ្វើ គឺការលាតត្រដាងការពិត មិនចាំបាច់ធ្វើដូចសៀមឡើយ។ លោកសង្កត់ធ្ងន់ថា គេពូកែសម្តែងជារឿងរបស់គេ តែកម្ពុជាជាជាតិសាសន៍ស្អាតស្អំ ថ្លៃថ្នូរ អត់ចាំបាច់ធ្វើដូចគេទេ។

ម៉្យាងវិញទៀត លោកបារម្ភពីអ្នកដែលងាយរងគ្រោះពី AI ពិសេសចាស់ៗដែលពួកគាត់មិនបានដឹងច្បាស់ អាចជឿខុស ភិតភ័យ ឬបាក់ទឹកចិត្តព្រោះតែស្ថានការណ៍មិនពិតណាមួយ។ ហេតុនេះ លោកអំពាវនាវក្នុងនាមសំឡេងមួយជូនទៅកាន់ជនរួមជាតិ គប្បីបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបែបនេះ ដោយងាកមកធ្វើអ្វីដែលនាំប្រយោជន៍ដល់ជាតិ ដូចជា លើកទឹកចិត្តកងទ័ព និងជនភៀសសឹក ក៏ដូចជាចែករំលែកឱកាសការងារទៅកាន់ពលករខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ។ សូមស្តាប់វីដែអូពេញ៖

ពាក់នឹងការលើកឡើងខាងលើនេះ លោក ហ្សង់ ហ្វ្រង់ស្វ័រ តាន់ (Jean-François Tain) រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានស្នើសាធារណជនកុំ៣ “កុំជេរ កុំបំផ្លើស កុំប្រឌិត” ហើយបន្តផ្សាយតែរូបភាពនិងព័ត៌មានពិត។ លោកថា “ទាក់ទាញបេះដូងសាធារណមតិ ត្រូវការភាពថ្លៃថ្នូរ និងភាពស្មោះត្រង់”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម