កូវីដ-១៩
បិទគ្លីនិកឯកជនមួយ នៅស្រុកអន្លង់វែង បន្ទាប់ពីពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩
នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក ថន កុត អភិបាលរងស្រុកអន្លង់វែង បានដឹកនាំកម្លាំងចម្រុះ ចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធករណីអ្នកមានវិជ្ជមានកូវីដ១៩ ដែលពាក់ជាព័ន្ធជាមួយឈ្មោះ សាន់ ស៊ុត ភេទប្រុស អាយុ៥៣ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងបិទទីតាំងគ្លីនិចឯកជនមួយកន្លែងឈ្មោះ ខន សុផន ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ក្រោយពាក់ព័ន្ធជាមួយអ្នគជំងឺកូវី-១៩ ដែលទៅទទួលសេវាព្យាបាលនៅទីនោះ។

តាមរយ:ការសាកសួរអ្នកមានវិជ្ជមានកូវីដ-១៩ គាត់បានបញ្ជាក់ថា គាត់មិនដែរបានធ្វើដំណើរទៅ ណានោះទេ គឺគាត់នៅផ្ទះសម្រាកព្យាបាលជំងឺទឹកនោមផ្អែមនៅផ្ទះ។ លុះដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ គាត់បានមកជួសឈាម និងពិនិត្យជំងឺនៅគ្លីនិកឯកជនឈ្មោះ ខន សុផន ស្ថិតនៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ពេលជួសឈាមនិងពិនិត្យជំងឺរួច ដោយមានសុខភាពធម្មតាគាត់ក៏បានត្រឡប់ទៅផ្ទះវិញ ។
នៅថ្ងៃទៅ១៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី គាត់បានមកជួសឈាម និងពិនិត្យជំងឺម្ដងទៀតនៅកន្លែងដដែល តែដោយគាត់មានអាការៈធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យនៅគ្លីនិក បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ក្រោយពីតាមដានជំងឺរបស់គាត់រួច នៅវេលាម៉ោង២០និង៤០នាទី ក្រុមគ្រូពេទ្យបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។

តាមការស្រាវជ្រាវអ្នកដែរប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩មានចំនួន១០នាក់នៅក្នុងទីតាំងគ្លីនិកឯកជន រួមមាន ទី១៖ឈ្មោះ ខន សុផន ភេទប្រុស អាយុ៣១ឆ្នាំ (គ្រូពេទ្យ) រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ ទី២៖ឈ្មោះ តាំ កញ្ញា ត្រូវជាប្រពន្ធ អាយុ២៥ឆ្នាំ។ ទី៣៖ឈ្មោះ ផេង តាំវិសាល ភេទប្រុស អាយុ៣ឆ្នាំ ត្រូជាកូន។ ទី៤៖ឈ្មោះ វើយ វឍ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាប្អូន។ ទី៥៖ឈ្មោះ អន ស៊ីពេជ្រ ភេទប្រុស អាយុ១៥ឆ្នាំ ត្រូវជាប្អូន។ ទី៦៖ ឈ្មោះ អ៊ីម សុខឡេង ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្អូន។ ទី៧៖ ឈ្មោះ ឡុង សុខលីន ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្អូន (អ្នកទាំង៧រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង)។ ទី៨៖ ឈ្មោះ តាន់ ភឿក ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិលំទងថ្មី ឃុំលំទង ស្រុងអន្លង់វែង។ ទី៩៖ឈ្មោះ នួន សន ភេទស្រី អាយុ៤៨ឆ្នាំ អ្នកមើលថែនាក់ជំងឺ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ ទី១០៖ ឈ្មោះ នួន ឈួន ភេទប្រុស អាយុ៧៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។

ក្រោយពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារបានសម្រេចបិទទីតាំងគ្លីនិក ចំណែកអ្នកពាក់ព័ន្ធទាំងអស់តម្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅទីតាំងនោះតែម្ដង៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


