Connect with us

ព័ត៌មានជាតិ

អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-​១៩​ ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ​កើនឡើង​ជិត​៥០០​នាក់​ហើយ​

បានផុស

នៅ

​​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វិដ-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន​កើនឡើង​ជិត​៥០០​នាក់​ហើយ ​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​ នៅ​ទូទាំងប្រទេស​។​

តា​មកា​រកត់សម្គាល់​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ភាគច្រើន​ជា​មនុស្សមាន​វ័យ​ចំណាស់ ​និង​អ្នកជំងឺ​ដែលមាន​ជំងឺ​ប្រចាំកាយ​ ពិ​សេស​ជំងឺ​សួត បេះដូង លើសឈាម​ និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧​ ខែមករា ​ឆ្នាំ​២០២០​ ទៅលើបុរស​ជន​ជាតិ​ចិន​១​នាក់​ នៅ​ខេត្ត​ព្រះសីហនុ​។​ ប៉ុន្តែ​មិនមាន​អ្នកស្លាប់​ហើយក៏​មិនមាន​ឆ្លងជំងឺ​នេះ​ច្រើន​ដែរ​។​

បន្ទាប់មកទៀត​ កម្ពុជា​បាន​ឆ្លង​ក្នុង​សហគមន៍​ចំនួន​៣​លើក ​ក្នុងនោះ​ទី​១.​ព្រឹត្តិការ​ណ៍សហគ​មន៍​៣​វិច្ឆិកា​ ឆ្នាំ​២០២០ ទី​២.​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ​ឆ្នាំ​២០២០​ និង​ទី​៣ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​ទើប​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​ ហើយ​ដែល​រហូតមកដល់ពេលនេះ ​នៅ​មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​។​

យោងតាម​ក្រសួងសុខាភិបាល​ បាន​ឲ្យ​ដឹងថា ​ក្រសួង​បាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៥៥នាក់​ទៀត ក្នុងនោះ​ ករណី​ឆ្លង​សហគមន៍៥៨៣នាក់​ អ្នកដំណើរ​មកពី​បរទេស​៧២​នាក់ អ្នកជា​សះស្បើយ​៦៩៦​នាក់ និង​ស្លាប់​១៨​នាក់​។​

បើ​គិត​ត្រឹម​ព្រឹកថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​ កម្ពុ​ជាមានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​សរុប​ចំនួន​៤៥៣៦៦​នាក់ អ្នកជា​សះស្បើយ​ចំនួន​៤០០១០​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥៣៥៦​នាក់​ និង​អ្នក​ស្លាប់​ចំនួន​៤៩៣​នាក់​នាក់​៕

​អត្ថបទ ៖ សំ​អឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម