Connect with us

ព័ត៌មានជាតិ

បើ​ទោះ​បី​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​កន្លង​ផុត តែ​វិធាន​ការ​បង្ការ​ និង ​ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​-១៩​នៅតែ​បន្ត​

បានផុស

នៅ

ភ្នំពេញ​ ៖ បើ​ទោះ​បី​ព្រឹត្តិការណ៍​៣​វិច្ឆិកា​បាន​កន្លង​ផុត ក៏​ពិតមែន ប៉ុន្តែ​វិធានការ​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​-១៩ អាជ្ញាធរ​នៅតែ​បន្ត​ធ្វើ​នៅ​តាម​ទីផ្សារ​នានា​នៅ​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត វិធាន​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​សម្រាប់​ព្រឹក ​ថ្ងៃទី​២០ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ គណៈកម្មការ​ផ្សា​របឹង​កេងកង ខណ្ឌ​បឹង​កេងកង បាន​បន្ត​ដឹកនាំ​មន្ត្រី​របស់​ខ្លួន​ចុះ​ត្រួតពិនិត្យ ក៏ដូចជា​ការ​ផ្សព្វផ្សាយ បាញ់​ទឹក​អាកុល​លាងដៃ ចែក​ម៉ាស​ជូន​បងប្អូន​អាជីវករ​និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចេញ ចូល​ផ្សារ​នេះ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩។

លោក​ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​រន​បឹង​កេងកង​បាន​មានប្រសាសន៍ថា នៅពេល​ថ្មីៗ​នេះ​ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្ដល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រគល់​ឲ្យ​មក​គណៈកម្មការ​ផ្សា​របឹង​កេងកង​ចំនួន​១២០០​ម៉ាស ហើយ​ម៉ាស​ទាំងនេះ យើង​បាន​ចែក​ជូន​បងប្អូន​អាជីវករ​នៅក្នុង​ផ្សារ​អស់ហើយ។

លោក​បន្ត​ថា រាល់​ថ្ងៃ​នេះ​យើង​បាន​ដាក់​អាកុល​នៅ​តាម​ច្រក​ចេញចូល​ចំនួន​១៣​ច្រក និង​វាស់​កំដៅ​នៅតាម​ច្រក​ធំៗ​ចំនួន​៣​ច្រក ជាមួយនឹង​ការចែក​ម៉ាស​ជូន​អាជីវករ ពិសេស​ចែកជូន​បងប្អូន​ម៉ូតូឌុប​និង​រ៉ឺម៉ក​កង់​បី​និង​ផ្សព្វផ្សាយ​តាម​មីក្រូ ស្តី​ពី​ការ​បង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ចំណែក​ការធ្វើ​អនាម័យ បរិស្ថាន​និង​ការរៀបចំ​សណ្តាប់ធ្នាប់​ក៏បាន​ធ្វើឡើង​ជាប្រចាំ​ផង​ដែរ ដែល​ធ្វើអោយ​តួ​ផ្សារ​ទាំងមូល​មាន​អនាម័យ បរិស្ថាន​និង​សណ្តាប់ធ្នាប់​ល្អប្រសើរ៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម