Connect with us

ព័ត៌មានជាតិ

ប្រទេស​កូរ៉េ នឹង​ពិនិត្យ​ពិភាក្សា​លើ​កា​រផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា

បានផុស

នៅ

កូរ៉េ ៖ ប្រទេស​កូរ៉េ តាមរយៈ​ទីស្នាក់ការ Korea Transportation Safety Authority ប្រចាំខេត្ត​ខ្យង​សាំង​ប៊ុក​នឹង​ពិនិត្យ​ពិភាក្សា​លើ​ការ​ផ្ដល់ជំនួយ​បន្ថែម​ដល់​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញ​បែបនេះ​បានធ្វើ​ឡើង ខណៈដែល​ប្រតិភូ​ជាន់ខ្ពស់​របស់​ស្ថានទូត​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឡុង ឌី​ម៉​ង់​ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ចុះទៅ​បំពេញ​ទស្សនកិច្ច​នៅ ទីស្នាក់ការ Korea Transportation Safety Authority ប្រចាំ​ខេត្ត​ខ្យង​សាំង​ប៊ុ​ក នា​សៀ​ល​ចុង​សប្តាហ៍​នៃ​វិច្ឆិកា ឆ្នាំ ២០២០​នេះ។

មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​បាន​ឲ្យ​ដឹង​ថា ការ​បំពេញ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​បច្ចេកទេស និង​ការគ្រប់គ្រង​យានយន្ដ ប្រព័ន្ធ​សុវត្ថិភាព​ចរាចរ​សាធារណៈ ពិភាក្សា​លើ​កិច្ចការ​ពង្រឹង និង​ពង្រីក កិច្ច​សហប្រតិបត្តិការ និង​ស្នើសុំ​ជំនួយ​រថយន្ដ​សម្រាប់​បម្រើបម្រាស់​សាធារណៈ​ដល់​កម្ពុជា​។

សព្វថ្ងៃ​ប្រទេស​កូរ៉េ​កំពុង​អភិវឌ្ឍន៍​ជឿនលឿន​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​យានយន្ដ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ចរាចរ​សាធារណៈ ព្រមទាំង​ទទួល​បាន​លទ្ធភាព​ល្អប្រសើរ​ក្នុង​ការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរ​ផ្សេងៗ​។

លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្ត​ខ្យង​សាំង​ប៊ុ​ក មាន​សេចក្ដី​រីករាយ​ដែល​បាន​ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ស្ថានទូត​កម្ពុជា ហើយ​លោក​ក៏បាន​រៀបរាប់​ពី​កិច្ចសហការ​កន្លងមក​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​សំណើ​នេះ​លោក​នឹង​យក​មក​ពិនិត្យ​ពិភាក្សា​ក្នុងការ​ផ្ដល់​ជំនួយ​បន្ថែម​ដល់​កម្ពុជា តាមរយៈ​ស្ថានទូត​កម្ពុជា​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម