ព័ត៌មានជាតិ
ទូទាំងខេត្តសៀមរាបចាក់វ៉ាក់សាំងកូវីដ សម្រេចបានជាង ៨០ភាគរយ
ខេត្តសៀមរាប៖ ក្រុមការងារចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់យោធភូមិភាគទី៤ បានអះអាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដូសទី២ ដំណាក់កាលទី២ នៅក្រុងសៀមរាប បានចំនួន ៦៤ ០៧៨នាក់ ខណៈទូទាំងខេត្តសម្រេចបានជាង ៨០ភាគរយ។
លោក សុក រីនណា ប្រធានក្រុមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់យោធភូមិភាគទី៤ មានប្រសាសន៍នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី២នេះ មានសន្ទុះលឿនរហ័សជាងកាលពីចាក់ដូសទី១ ព្រោះប្រជាពលរដ្ឋមានការយល់ដឹងច្រើន ហើយក្រុមគ្រូពេទ្យក៏មិនមានភាពស្មុកស្មាញច្រើនដែរ ខណ:ដែលក្រុមគ្រូពេទ្យក៏មានបទពិសោធន៍ល្អរលូន។

លោក លី សំរិទ្ធ អ្នកនាំពាក្យ និងជាអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដំណាក់កាលទី២ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្រាប់ដូសទី១ អាជ្ញាធរខេត្ដបានចាក់ជូនប្រជាពលរដ្ឋនៅទូទាំងខេត្ដ បានចំនួនសរុបជាង ៣៨ម៉ឺននាក់ ដែលស្មើនឹង ៨៣% ក្នុងចំណោមផែនការដែលត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួនជាង៤៥៨ ០០០នាក់ ។
លោកបានបន្ដថា នៅក្នុងចំណោមចំនួនសរុបដែលចាក់វ៉ាក់សាំងជាង៨០ភាគរយនេះ គឺមានប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាបចំនួនជាង១៥ម៉ឺននាក់បានចាក់រួច ដែលស្មើជិត៧២% ធៀបនឹងផែនការត្រូវចាក់ចំនួន ២១ម៉ឺននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ មានក្រុមគ្រូពេទ្យប្រតិបត្ដិការមកពីយោធភូមិភាគទី៤ ក្រុមគ្រូពេទ្យខេត្ដសៀមរាប និងក្រុមគ្រូពេទ្យអគ្គបញ្ជាការនៃកងយោធពលខេមរភូមិនផងដែរ៕
អត្ថបទ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


