ព័ត៌មានជាតិ
ប៉ូលីសខេត្តកណ្ដាល ចាប់ខ្លួនជនសង្ស័យបានភ្លាម ក្រោយពលរដ្ឋរាយការណ៍ថា ជននេះមានបំណងអាក្រក់លើខ្លួន
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលមានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ជាស្នងការ បានចាប់ខ្លួនជនសង្ស័យបានភ្លាមៗ ក្រោយមានប្រជាពលរដ្ឋ បានរាយការណ៍ថា មានជនសង្ស័យម្នាក់ មានបំណងអាក្រក់មកលើខ្លួន។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មានគណនីហ្វេសបុកឈ្មោះ «គ្រួសារ រីករាយ» បានរាយការណ៍សុំអន្តរាគមន៍ ក្នុងផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាលថា «សូមជំរាបបងអធិការខេត្តកណ្ដាល សូមជួយខ្ញុំផង ជនក្នុងរូបនេះប៉ុន្មានឆ្នាំមុនបានប្លន់ អា ក ម្ដាយខ្ញុំបាទហើយរត់ចោលស្រុកយូរហើយ ទន្ទឹមនឹងនោះតុលាការខេត្ត បានចេញដីកាចាប់ខ្លួនហើយមិនទាន់ចាប់បាន តែប៉ុន្មានថ្ងៃមុននេះ ជននោះបានខលមកខ្ញុំ ហើយមានបំណងអាក្រក់មកលើខ្ញុំ ទើបតែឥឡូវខ្ញុំបានឃើញជននោះ នៅតាខ្មៅបានជាខ្ញុំមានការភ័យខ្លាច ដូចនេះសូមបងអធិការមេត្តាចាប់ខ្លួនវាផង»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកវរសេនីយ៍ឯក ចៅ វុឌ្ឍី នាយការិយាល័យ ស្រាវជ្រាវករណីខាងលើ។ យោងតាមការស្រាវជ្រាវ និងសាកសួរព័ត៌មានបន្ថែម ករណីខាងលើនេះ ជាករណីប៉ុនប៉ងប្លន់ កើតហេតុនៅ ភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩កន្លងទៅនេះ។
ជនរងគ្រោះឈ្មោះ ជី ហៀង ហៅត្រឺ ភេទស្រី អាយុ ៦៤ឆ្នាំអាយុ ពេលកើតហេតុ រស់នៅភូមិព្រែកតាអ៊ិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ អាយុពេលកើតហេតុ ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួន ចេញពីមូលដ្ឋាន។ ករណីនេះកម្លាំងជំនាញស្រុក បានកសាងសំណុំរឿងរួចរាល់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់។ ក្រោយមកជំនាញ បានទទួលដីកាបង្គាប់ឲ្យចាប់ខ្លួន ឈ្មោះ ហៀង បៀង ភេទប្រុស អាយុ៣១ឆ្នាំ លេខ១៥៧៥ ដកបចខ/ចុះថ្ងៃទី២៦.វិច្ឆិកា.២០១០ ពីបទ ប៉ុនប៉ងប្លន់ ចេញដោយចៅក្រមស៊ើបសួរ ធ្ធាំ ប៊ុណ្ណា។

ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានអញ្ជើញកូនប្រុសជនរងគ្រោះ ដែលជាម្ចាស់គណនីហ្វេសប៊ុកខាងលើមកជួប ដើម្បីសហការស្វែងរកទីតាំង ជនសង្ស័យខាងលើ។ រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានធ្វើការចាប់ខ្លួន ឈ្មោះ ហៀង បៀង បាននៅវេលាម៉ោង១១ និង០០នាទីព្រឹក ចំណុចផ្ទះជួល ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល រួចបញ្ជូនមកការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តនីតិវិធី៕ (ដោយ)៖ ឃួន សុភ័ក្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


