ព័ត៌មានជាតិ
អគារមន្ទីរពេទ្យកាល់ម៉ែតកម្ពស់ ១២ ជាន់ សាងសង់សម្រេចបានជាង ៦០ភាគរយ
ភ្នំពេញ៖ អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតមានកម្ពស់ ១២ ជាន់ ដែលបានដំណើរការសាងសង់កាលពីដើមខែមីនាឆ្នាំ២០១៨ កន្លងទៅ រហូតមកដល់ពេលនេះសម្រេចបានជាង ៦០ ភាគរយហើយគ្រោងបញ្ចប់ជាស្ថាពរនៅអំឡុងខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។
បើតាមលោក គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍នៅរសៀលថ្ងៃទី១១សីហានេះថា បច្ចុប្បន្នអគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត សម្រេចការសាងសង់បានជាង៦០ភាគរយ គ្រោងបញ្ចប់ការសាងសង់នៅខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ។

“ក្រុមហ៊ុនសាងសង់កំពុងមមាញឹក ក្នុងការបញ្ចប់ការងារដែលនៅសេសសល់ដូចជាក្រាលឥដ្ឋការ៉ូ រៀបចំជញ្ជាំង បន្ទប់ទឹក និងបំពាក់សម្ភារបរិក្ខាទំនើបៗ”។
លោកបានបញ្ជាក់ថា ការពង្រីកមន្ទីរពេទ្យកាល់ម៉ែត តាមរយៈការសាងសង់អគារព្យាបាលជំងឺថ្មីៗ ជាបន្តបន្ទាប់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបតាមតំរូវការ របស់ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ ដែលតែងតែទៅព្យាបាលនៅក្រៅប្រទេស ងាកមកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅក្នុងស្រុកវិញ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាល បានចាត់ទុកមន្ទីរពេទ្យកាល់ម៉ែត គឺជាមន្ទីរពេទ្យលំដាប់កំពូលមួយ របស់កម្ពុជា ដែលមានបច្ចេកទេសខ្ពស់ មានគ្រប់ឯកទេសសម្រាប់ព្យាបាល និងជាកន្លែងបណ្តុះបណ្តាលស្រាវជ្រាវ វេជ្ជសាស្រ្តដែលមានគុណភាពផងដែរ។


អគារមជ្ឈមណ្ឌលពហុឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានប្រារព្វពិធីបញ្ចុះបឋមសីលានិងបើកការដ្ឋានសាងសង់កាលពីទី ០៥ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ។

អគារនេះមានផ្ទៃក្រឡាសរុបជាង៤២.០០០ម៉ែត្រការ៉េមានកំពស់១២ជាន់ អាចផ្ទុកបានរហូតដល់ទៅ ៣២៨គ្រែ។ អគារទំនើប នេះបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប ដោយចំណាយការសាងសាង់ឡើងក្នុងថវិកាវិនិយោគប្រមាណ៤០លានដុល្លារអាមេរិក ដែលបានមកពីការជួយជ្រោមជ្រែងឧបត្ថមពីក្រសួងសុខាភិបាល និងបណ្ដាអង្គការក្នុងនិងក្រៅស្រុកនានា ជាពិសេសស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


