សុខភាព
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
យោងតាមប្រភពមន្ទីរពេទ្យកាល់ម៉ែត អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នលើការទទួលទាន និងតម្រូវឱ្យរៀបចំរបបអាហារឱ្យបានត្រឹមត្រូវ ព្រោះអាហារដែលប្រៃខ្លាំង និងអាហារដែលមានសារធាតុប៉ូតាស្យូម ធ្វើឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់សុខភាពអ្នកជំងឺប្រភេទនេះ។

ប្រភពដដែលបានឱ្យដឹងថា អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ គឺតម្រូវឱ្យប្រើប្រាស់ថ្នាំទៀងទាត់ ដើម្បីកាត់បន្ថយគ្រោះ ថ្នាក់ផ្សេងៗជាយថាហេតុ ដូចជាការឡើងសំពាធឈាម ហើមសួត និងវិបត្តិចលនាបេះដូងជាដើម។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់លើការទទួលទានផងដែរ ពិសេសការទទួលទានអាហារប្រៃខ្លាំងដូចជា ប្រហុក ផ្អក ឬឆៃប៉ូវ និងអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូមខ្ពស់ដូចជា ចេក ក្រូច ផ្លែប័រ និងផ្លែដូង ជាដើម។
តាមការគូសបញ្ជាក់ បើសិនជាអ្នកជំងឺខ្សោយតម្រងនោម ទទួលទានអាហារដែលមានរៀបរាប់ខាងលើនេះ ពិសេសការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់ អាចនឹងបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរ និងបានណែនាំទៀតថា សម្រាប់ការទទួលទានសារជាតិអំបិល ធ្វើយ៉ាងណាមិនឱ្យលើសពី ៥ក្រាម ក្នុងរបបអាហារប្រចាំថ្ងៃឡើយ។ លើសពីនេះ ត្រូវកាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ និងអាហារដែលមានសារធាតុផូស្វ័រ។
បើតាមការណែនាំ អ្នកជំងឺប្រភេទនេះ ត្រូវទទួលទឹកស្អាតក្នុងកម្រិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ) បន្លែឆ្អិន ហើយបើចំពោះសាច់ ដូចជាត្រី, មាន់, ទា គឺអាចទទួលបានក្នុងកម្រិតសមល្មម ដោយមានជាឧទាហរណ៍បញ្ជាក់ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនឱ្យលើសពី ១៥០ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ។
គួរបញ្ជាក់ថា ការប្រើប្រាស់ថ្នាំសម្រាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ហេតុនេះការទទួលទានបានត្រឹមត្រូវ ក៏ជាផ្នែកមួយអាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ ប្រឈមផ្សេងៗផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


