សុខភាព
រោគសញ្ញានៃការលើសកម្រិតប៉ូតាស្យូមក្នុងឈាម
សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា ចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា ។ប៉ូតាស្យូមដែលយើងវាស់ដោយពិនិត្យឈាម ជាចំណែកប៉ូតាស្យូមដែលនៅក្រៅកោសិកា គឺនៅក្នុងប្លាស្មាឈាម។ ប៉ូតាស្យូមមានតួនាទីដ៏សំខាន់សម្រាប់ឲ្យសាច់ដុំទាំងឡាយ រួមទាំងសាច់ដុំបេះដូងផង មានដំណើរការជាប្រក្រតី។

សរីរាង្គយើងតម្រូវឲ្យកម្រិតជាតិប៉ូតាស្យូមក្នុងឈាម ស្ថិតក្នុងចន្លោះមួយយ៉ាងជាក់លាក់ គឺ៣.៥ – ៥.៥ mEq/L បើទាបជាងនេះ ឬច្រើនជាងនេះ សុទ្ធតែអាចបណ្តាលឲ្យមានគ្រោះថ្នាក់ហើយជាគ្រោះថ្នាក់ដែលអាចរហូតដល់បាត់បង់ជីវិតផងក៏មាន។
គ្រូពេទ្យកំណត់ថាលើសជាតិប៉ូតាស្យូម កាលណាកម្រិតរបស់វាក្នុងឈាមមានលើសពី ៥.៥mEq/L។
– នៅចន្លោះ ៥.៥- ៦mEq/L ជាការលើសកម្រិតស្រាល
– នៅចន្លោះ ៦.១ – ៧mEq/L ជាការលើសកម្រិតមធ្យម
– ចាប់ពី ៧mEq/L ឡើងទៅ វាជាការលើសកម្រិតធ្ងន់ធ្ងរ។ ក្នុងកម្រិតនេះ វាបណ្តាលឲ្យបេះដូង និងប្រព័ន្ធប្រសាទ លែងដំណើរការធម្មតា ឬគាំងដង្ហើម គាំងបេះដូង និងបាត់បង់ជីវិតតែម្តង។
១) មូលហេតុអ្វីដែលនាំឲ្យប៉ូតាស្យូមក្នុងឈាមលើស?
ជាធម្មតាតម្រងនោម និងពោះវៀនធំ ជាផ្លូវបញ្ចេញប៉ូតាស្យូមចោលដ៏សំខាន់ ហើយវាក៏ជាអ្នកតម្រូវដោយរក្សាទុកនូវបរិមាណប៉ូតាស្យូមឲ្យបានសមស្រប។ ប៉ូតាស្យូមជាច្រើនចូលទៅក្នុងខ្លួនយើងតាមអាហារ បន្ថែមលើនេះ ថ្នាំដែលលេបប្រចាំថ្ងៃខ្លះដូចជា ថ្នាំបង្កើនទឹកនោម ថ្នាំលើសឈាម ថ្នាំរលាកសន្លាក់ជាដើម ក៏ជាប្រភពបញ្ចូលប៉ូតាស្យូមដែរ។
ភាគច្រើនប៉ូតាស្យូមក្នុងឈាមកើនឡើងដោយសារមូលហេតុ ៣ រួមផ្សំគ្នា៖
– បរិមាណប៉ូតាស្យូមចូលច្រើន
– យន្តការបញ្ចេញប៉ូតាស្យូមចោល មានឧបសគ្គ (ដូចជាខ្សោយតម្រងនោមជាដើម)
– ប៉ូតាស្យូមចល័តចេញពីកោសិកាមកក្នុងឈាម (មានអ៊ីយ៉ុង អ៊ីដ្រូហ្សែនក្នុងឈាមច្រើនពេក ឬកង្វះអាំងស៊ុយលីនជាដើម ធ្វើឲ្យកើនបរិមាណប៉ូតាស្យូមក្នុងឈាម តែបរិមាណសរុបប៉ូតាស្យូមនៅដដែល)


២) រោគសញ្ញានៃការលើសកម្រិតប៉ូតាស្យូមក្នុងឈាម៖
មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ។ ខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅ។
រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នា ការកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នាំឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។
រោគសញ្ញាសំខាន់មាន៖
– ទន់សាច់ដុំ (ស្លាប់ដៃជើង paralysis)
– ហត់ ញ័រទ្រូង ចុកទ្រូង
– ក្អួតចង្អោរ
– ស្ពឹក ឬស្រពន់
– បេះដូងដើរខុសសង្វាក់ បេះដូងឈប់ដើរ ឬការបាត់បង់ជីវិត។

៣) ការព្យាបាល៖
នៅពេលបានរកឃើញថាអ្នកជំងឺមានកម្រិតប៉ូតាស្យូមខ្ពស់ ទោះបីមិនទាន់មានរោគសញ្ញាក្តីគ្រូពេទ្យតែងរកវិធីបញ្ចុះវាឲ្យនៅក្នុងកម្រិតធម្មតាវិញ ដោយបន្ថយបរិមាណប៉ូតាស្យូមចូល ឬបង្កើនបរិមាណប៉ូតាស្យូមចេញតាមទឹកនោម ដោយប្រើថ្នាំដែលចាប់យកប៉ូតាស្យូមក្នុងពោះវៀនឬកែសម្រួលមូលហេតុផ្សេងៗដែលនាំឲ្យប៉ូតាស្យូមចល័តចេញច្រើនពេកពីកោសិកាមកក្នុងឈាម។ ជួនកាលស្ថានភាពតម្រូវឲ្យប្រើថ្នាំប្រឆាំងសកម្មភាពប៉ូតាស្យូមទៅលើបេះដូង។ក្នុងករណីអ្នកជំងឺខ្សោយតម្រងនោម មានកំហាប់អ៊ីយ៉ុងអ៊ីដ្រូហ្សែនខ្ពស់ (អាស៊ីដូ) និងកម្រិតប៉ូតាស្យូមខ្ពស់រហូតដល់បេះដូងរកកលនឹងឈប់ដើរទៅហើយ វាទាមទារឲ្យធ្វើការជួយសង្គ្រោះបេះដូងកម្រិតខ្ពស់ (Advanced cardiac life support) ការគ្រប់គ្រងទាំងស្រុង និងមួយរយៈលើដង្ហើមរបស់អ្នកជំងឺ (Artificial ventilation) ការបើកផ្លូវមួយជាបន្ទាន់ចូលទៅដល់សរសៃឈាមធំ ដើម្បីលាងឈាម (Central line catheter) និងធ្វើការលាងឈាមជាបន្ទាន់(Emergency Hemodialysis) ដើម្បីបន្ថយកម្រិតប៉ូតាស្យូមក្នុងឈាម។

ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ ឧបករណ៍ និងខ្វះជំនាញណាមួយខាងលើ អ្នកជំងឺនឹងអាចបាត់បង់ជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រយ័ត្ន កើតជំងឺគ្រាប់គ្រួសធ្លាក់ថ្ពក់ ជាប់នៅរុនបង្ហូរនោម
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


