ព័ត៌មានជាតិ
Updated ៖ អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងបើកការស៊ើបអង្កេតករណីពលរដ្ឋពុលទឹក
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងបើកការស៊ើបអង្គេតករណីពលរដ្ឋជាច្រើននាក់ ពុលទឹក បណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងច្រើននាក់ទៀត ក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានទទួលទានទឹកនៅក្នុងស្រែមួយកន្លែង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស កាលពីទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក អ៊ុន សុផល នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា អាជ្ញាធរកំពុងធ្វើការស៊ើបអង្គេត ដែលការសន្និដ្ឋានបឋម អាចបណ្ដាលមកពីទឹកមានសរធាតុគីមី ព្រោះនៅទីនោះ មានកសិករធ្វើស្រែ ចម្ការ ហើយតែងយកទឹកនោះលាយថ្នាំបាញ់ស្រោចស្រពដំណាំ។

នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្តថា អភិបាលខេត្ត បានបញ្ជាឲ្យស្រាវជ្រាវករណីនេះ និងឲ្យអ្នកពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាល សង្រ្គោះពលរដ្ឋ ឲ្យឆាប់ចាសះស្បើយឡើងវិញ ដែលបច្ចុប្បន្ន ពលរដ្ឋកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋជាច្រើននាក់ បានក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានទទួលទានទឹក នៅក្នុងស្រែ ដែលក្នុងករណីនេះ បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន២នាក់ និង១៣នាក់ទៀត ត្រូវបានសង្រ្គោះបន្ទាន់។
សមត្ថកិច្ច និងជំនាញខាងមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតឲ្យឃើញច្បាស់លាស់៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


