សន្តិសុខសង្គម
បុរសម្នាក់ពុលសត្វល្អិតម្យ៉ាងរហូតខូចគ្រឿងក្នុងទាំងស្រុងជួយសង្គ្រោះលែងបាន
បុរសវ័យ៤២ឆ្នាំម្នាក់បានពុលសត្វល្អិតមួយប្រភេទរហូតមិនអាចស្រោចស្រង់ជីវិតបាន ដោយសារគ្រឿងក្នុងសំខាន់ៗរបស់គាត់ត្រូវបានជាតិពុលបំផ្លាញអស់ទាំងស្រុង ក្រោយពីបរិភោគសត្វល្អិតម្យ៉ាង ដែលត្រូវបានគេស្គាល់ថា ខ្ញុងខ្មៅក្រហម ។
យោងតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តកំពង់ធំ បានឲ្យដឹងថា បុរសដែលពុលសត្វល្អិតនោះឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចម្ការ បានបាត់បង់ជីវិត ដោយសារពុលអាហារ ក្រោយពីបរិភោគសត្វល្អិតម្យ៉ាងដែលត្រូវបានគេស្គាល់ថា ខ្ញុងខ្មៅក្រហម ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ស្ថិតនៅភូមិអូរខ្សង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ បើតាមការរៀបរាប់ពីក្រុមសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយបុរសខាងលើ ត្រូវជាកូនបានឃើញគេដាក់លក់សត្វនេះដោយគិតថា មិនអី គាត់ក៏បានទិញវាយកមកលាងទឹក រួចក៏ចម្អិនហូបក្រោយលីងវាឆ្អិន។
ស្ត្រីជាម្តាយបានសាកល្បងហូបចូលមាត់បន្តិចក៏ខ្ជាក់ចេញវិញដោយស្រែកថា ល្វីងណាស់ ចំណែកបុរសជាកូនប្រុសបានបន្តហូបសត្វនេះធម្មតា។ បន្ទាប់ពីហូបសត្វនេះរួចបុរសខាងលើបានចាប់ផ្តើមមានអាការៈមិនស្រួលខ្លួន រាគផង ក្អួតផង ដោយគិតស្មានថា មិនអី រូបគាត់មិនបានទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលនោះទេ ពោលគឺបន្តប្រើថ្នាំព្យាបាលនៅផ្ទះអស់រយៈពេលប្រហែលពីរថ្ងៃ។

ក្រោយមកសភាពជំងឺហាក់មិនថយសោះដោយវាកាន់តែធ្ងន់ធ្ងរទៅ ឃើញដូច្នេះសាច់ញាតិក៏សម្រេចដឹករូបគាត់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់វិញថា ហួសពេលហើយ គ្រឿងក្នុងសំខាន់ៗរបស់គាត់ត្រូវបានជាតិពុលបំផ្លាញអស់ហើយ ។
ឮដូច្នេះក្រុមសាច់ញាតិ ក៏បានសម្រេចដឹកបញ្ជូនគាត់មកផ្ទះទាំងសោកស្តាយទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០១ ខែសីហាឆ្នាំ២០២២។

គួរបញ្ជាក់ថា បើតាមអ្នកស្រុក សត្វល្អិតប្រភេទនេះមានឈ្មោះវាថា ខ្ញុងខ្មៅក្រហម ឬ ពព្លះខ្មៅក្រហម ។ សត្វល្អិតប្រភេទនេះ វាមានរូបរាងតូចទម្ងន់ប្រហែល៤ ទៅ ៦ក្រាម ។ វាស្ថិតនៅក្នុងចំណោមសត្វល្អិត ដែលមិនអាចយកមកបរិភោគបានទេ បើទោះបីជាបានចម្អិនរួចហើយក៏ដោយ ។ មនុស្ស ឬសត្វ បរិភោគសត្វល្អិតប្រភេទនេះ នឹងត្រូវទទួលរងការខូចខាតធ្ងន់ធ្ងរដល់គ្រឿងក្នុងសំខាន់ដូចជា ក្រពះពោះវៀន, ក្រលៀន និងផ្លូវបង្ហួរនោម ព្រោះដោយសារសត្វល្អិតនេះ វាមានផ្ទុកកំហាប់ដ៏ច្រើននៃសារធាតុ ដែលជាជាតិពុលច្រើន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


