ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ីរ៉ង់ ចាប់បានជនសង្ស័យក្នុងករណីបំពុលសិស្សស្រីជាង ៥ពាន់នាក់
កាលពីថ្ងៃអង្គារទី០៧ខែមីនា ប្រទេសអ៊ីរ៉ង់ បានប្រកាសពីការចាប់ខ្លួនមនុស្សច្រើននាក់ ក្នុងករណីនៃការបំពុលដ៏អាថ៌កំបាំងលើសិស្សសាលាស្រី ដែលធ្វើឲ្យប៉ះពាល់ដល់សិស្សជាង៥០០០នាក់ចាប់តាំងពីចុងខែវិច្ឆិកាមក។

កាលពីថ្ងៃចន្ទ មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានអំពាវនាវ កុំឲ្យមានការលើកលែងឲ្យសោះចំពោះជនល្មើសនៃឧក្រិដ្ឋកម្មនេះ ហើយឈានដល់ថ្នាក់ប្រហារជីវិតជនល្មើស ស្របពេលមានកំហឹងសាធារណៈកាន់តែខ្លាំងឡើង។
ក្រសួងមហាផ្ទៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សមួយចំនួនដែលសង្ស័យថា បានផលិតសារធាតុគ្រោះថ្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តចំនួនប្រាំមួយ រួមទាំងឪពុកម្តាយរបស់សិស្សផងដែរ”។

អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Majid Mirahmadi បានប្រាប់ទូរទស្សន៍រដ្ឋថា “ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បានធ្វើការចាប់ខ្លួនមនុស្សច្រើននាក់ ហើយទីភ្នាក់ងារពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតពេញលេញ”។
គួរបញ្ជាក់ថា សាលារៀនជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ត្រូវបានវាយប្រហារដោយការបំពុលចាប់តាំងពីចុងខែវិច្ឆិកាមក ដោយសិស្សមានរោគសញ្ញាដូចជាដកដង្ហើមខ្លី ចង្អោរ និងវិលមុខ ជាដើម។ សិស្សទាំងនោះ ក៏បានប្រាប់ថា មានក្លិនមិនល្អនៅក្នុងបរិវេណសាលារបស់ពួកគេផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ មេដឹកនាំអ៊ីរ៉ង់ ប្រកាសប្រហារជីវិតជននៅពីក្រោយការបំពុល ក្មេងស្រីសិស្សសាលាជាង ១ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


