ព័ត៌មានជាតិ
ករុណា ពេជ្រ ថា ជីវិតខ្លួនប្រៀបដូចទៅនឹងរឿងភាគឥណ្ឌា
តារាប្រុស ករុណា ពេជ្រ រឿងរ៉ាវជីវិតរបស់គាត់មួយរយៈចុងក្រោយនេះ បានជួបនូវបញ្ហាស្មុគស្មាញជាច្រើនស្ទើររាប់មិនអស់ ខណៈបច្ចុប្បន្នលោកកំពុងឱបទុក្ខ ព្រោះលោកឪពុក និងអ្នកម្តាយ សុទ្ធតែធ្លាក់ខ្លួនឈឺ។

ក្នុងនោះ ដោយសារហេតុផលទាំងនេះហើយ ទើបតារាចម្រៀង លោក ករុណា ពេជ្រ តែងបញ្ចេញអារម្មណ៍មិនសប្បាយចិត្តពេលនឹកឃើញជីវិតដ៏កម្សត់បែបនេះ។
តារាចម្រៀងរូបនេះ សព្វថ្ងៃក៏ត្រូវបានគេដឹងថា លោកកំពុងមានតួនាទីមើលថែឪពុកដែលធ្លាក់ខ្លួនឈឺច្រើនឆ្នាំមកហើយ។

ឆ្លងកាត់រឿងរ៉ាវដ៏លំបាកទាំងនេះ លោក ករុណា ពេជ្រ សុខៗក៏ស្រាប់តែរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនដោយប្រៀបបានទៅនឹងរឿងភាគឥណ្ឌា មានគ្រប់រសជាតិ មិនដឹងពេលណាចប់។

លោក ករុណា ពេជ្រ និយាយថា “ឆាកជីវិតខ្ញុំ ខុសពីឆាកតន្ត្រី ហើយក៏មិនដូចឆាកល្ខោន ប៉ុន្តែវែងប្រៀបបានដូចភាគឥណ្ឌា បញ្ចាំង ១០ ឆ្នាំ មិនដឹងចប់ ឬអត់ មានគ្រប់រសជាតិ”។

គួរបញ្ជាក់ដែរថា តារាចម្រៀង លោក ករុណា ពេជ្រ បានជួបរឿងក្រៀមក្រំរយៈពេលជាង ៣ ឆ្នាំមកហើយ ព្រោះតែឪពុកលោកនៅស្រុកមានជំងឺលើសឈាម និងដាច់សរសៃក្នុងខួរក្បាល បណ្ដាលឲ្យគាត់ក្លាយទៅជាមនុស្សរុក្ខជាតិ ហើយលោកក៏បានចំណាយថវិកាព្យាបាលអស់ដល់ទៅជាង ២០ ម៉ឺនដុល្លារទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


