ជីវិតកម្សាន្ដ
ករុណា ពេជ្រ លើកទឹកចិត្តនាថការីរបាំ សុគា គឹមលាង បន្តសកម្មភាពលើកស្ទួយវប្បធម៌ជាតិ
កញ្ញា សុគា គឹមលាង ហៅ កូនអាន់ ត្រូវបានទស្សនិកជនស្គាល់ច្បាស់តាមរយ:សកម្មភាពចូលរួមផ្សព្វផ្សាយលើកតម្កើងពីសិល្ប:វប្បធម៌របស់ខ្មែរយ៉ាងលេចធ្លោ។ សកម្មភាពនេះទទួលបានគាំទ្រ និងលើកចិត្តពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋានផងដែរ។

ដូចគ្នាទៅនឹងអ្នកគាំទ្រតារាចម្រៀងរៀមច្បងលោក ករុណា ពេជ្រ ដោយឃើញសកម្មភាពការងារសង្គមដូច្នេះលោកបានកោតសរសើរ និងលើកទឹកចិត្តចំពោះឆន្ទ:យ៉ាងមោះមុតរបស់នាថការីរបាំកញ្ញា សុគា គឹមលាង។ មិនតែប៉ុណ្ណោះលោក ករុណា ពេជ្រ បានលើកទឹកចិត្តនាថការីរបាំ សុគា គឹមលាង ដើម្បីបន្តសកម្មភាពលើកស្ទួយវប្បធម៌ជាតិ។
តារាចម្រៀងលោក ករុណា ពេជ្រ បានបញ្ជាក់ឲ្យដឹងថា មើលហើយរំភើបចេញពីចិត្ត Sokea Kimleang សង្ឃឹមថាប្អូនស្រីគឺថានឹងបន្តថែរក្សារហូតដល់ប្អូនៗជំនាន់ក្រោយ។ ជាការឆ្លើតតបនាថការី សុគា គឹមលាង បានបញ្ជាក់ថា“អរគុណបង ប្អូននឹងបង្តនូវឆន្ទៈមួយនេះ“។

ការលើកឡើងរបស់លោក ករុណា ពេជ្រ បន្ទាប់ពីលោកឃើញសកម្មភាពកញ្ញា សុគា គឹមលាង បានបង្ហោះវីដេអូចែករំលែកបទពិសោធន៍ ក្នុងនាមជា «នាដការីរបាំ» និងរម្លឹកដឹងគុណចំពោះលោកគ្រូអ្នកគ្រូជាមួយការបង្ហាត់បង្រៀនសិស្ស។ កញ្ញា សុគា គឹមលាង ហៅ កូនអាន់ កាលពីកន្លងនាងក៏ធ្លាប់ត្រូវបានទស្សនិកជនដឹងថា នាងគឺបានតំណែងជាកញ្ញាឯកសង្ក្រាន្តដ៏សស្រស់ស្អាតនាអំឡុងឆ្នាំ២០១៨។

ប្រាកដណាស់គេមើលឃើញថា សិល្បការិនីដ៏ឆ្នើម ឬនាថការីកញ្ញា សុគា គឹមលាង កន្លងមកត្រូវបានទស្សនិកជនបានដឹងគ្រប់គ្នាថា នាងតែងមានភាលេចធ្លោលើសកម្មភាពផ្សព្វផ្សាយវប្បធម៌សិល្ប:ខ្មែរ។ តួយ៉ាងថ្មីៗនេះ សុគា គឹមលាងក៏បានចេញមុខប្តេជ្ញាចូលរួមផ្សព្វផ្សាយវប្បធម៌អរិយធម៌កេរ្ដិ៍មរតកដូនតាខ្មែរមិនអាចឲ្យស្លាប់ទេ៕
អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច១ សប្តាហ៍ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រាសាទសក្ល នៅតែជាគោលដៅទាក់ទាញ សម្រាប់អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ ស្វែងយល់អរិយធម៌ខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ agoសមាគមសិល្បករខ្មែរ ជូនដំណឹងពីការរៀបចំបុណ្យសព លោក ផៃ ផុរ៉ាក់ និងអំពាវនាវសាធារណជនចូលរួមឧបត្ថម្ភតាមសទ្ធា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


