ព័ត៌មានជាតិ
នាយ ចេនឡា ហួសចិត្តខ្លាំងក្រោយគេបង្ហោះថាខ្លួនស្លាប់ ស្របពេលកំពុងមានជំងឺ
តារាកំប្លែង និងសម្តែង នាយ អៀង ចេនឡា បានបង្ហាញអារម្មណ៍ហួសចិត្តខ្លាំង ខណៈនៅសុខៗស្រាប់តែឃើញមានគេបង្ហោះរូបភាពបង្ហាញថា លោកទទួលមរណភាពដោយគ្មានការពិតទេ។

រូបភាពភ្ញាក់ផ្អើលនេះត្រូវបានគេប្រទះឃើញបង្ហោះចែករំលែកតាមរយៈបណ្ដាញសង្គម Tik Tok ស្របពេលដែលសាមីខ្លួន លោក អៀង ចេនឡា កំពុងមានជំងឺ ហើយចូលព្យាបាលនៅមន្ទីរពេទ្យកាលពីថ្មីៗកន្លងទៅនេះ។

ឆ្លើយតបនឹងរឿងគេយល់ច្រឡំនោះ លោក អៀង ចេនឡា បាននិយាយថា ចៃដន្យពេក ឯងកំពុងឈឺ លេងអញ្ចឹងអត់សប្បាយ។ អរគុណខាងសារព័ត៌មានដែលបានជួយបកស្រាយ ហើយក៏សូមអរគុណបងប្អូនតែងតែបារម្ភពីសុខទុក្ខរបស់ខ្ញុំ។

លោក អៀង ចេនឡា បានបញ្ជាក់ដែរថា ខ្ញុំក៏ភ្ញាក់ដែរ ពេលឃើញគេបង្ហោះក្នុង Tik Tok ព្រោះមើលទៅសាហាវពេកហើយ ណាមួយស្របពេលដែលយើងកំពុងឈឺស្រាប់ផង។

ប៉ុន្តែសូមបញ្ជាក់ថា នេះពុំមែនជាការពិតទេ តែអ្វីដែលហួសចិត្ត គឺអ្នកដែលថតយកទៅបង្ហោះធ្វើឲ្យផ្អើលដល់គេឯងតែម្ដង៕
អត្ថបទ ៖ ចាន់រ៉ា






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់