ព័ត៌មានជាតិ
សម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងពីទម្លាប់ក្នុងការវាយតម្លៃលទ្ធផលការងារ ខណៈការដាក់ចេញផែនការរបស់លោក ត្រូវពិនិត្យលើការអនុវត្តជាក់ស្ដែង ដោយមិនមើលតែរបាយការណ៍ល្អៗផ្ញើពីថ្នាក់ក្រោមនោះទេ។
ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍនៅតំបន់ខ្នងផ្សារ ក៏ដូចជាតំបន់ទឹកពុះក្នុងខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗនេះ ដោយមានការអមដំណើរពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ផងនោះ នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា ក្នុងដំណើរចុះពិនិត្យផ្ទាល់ដោយមិនព្រាងទុកនេះ គោលបំណងដើម្បីតាមដានត្រួតពិនិត្យទៅលើផែនការអភិវឌ្ឍន៍ដោយផ្ទាល់ភ្នែក។

ថ្លែងនៅក្នុងពិធី “សម្ពោធអគារកម្ពស់ ៣ ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា” កាលពីម្សិលមិញនេះ សម្តេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា «ទម្លាប់ខ្ញុំ បើខ្ញុំដាក់ផែនការលើកិច្ចការអ្វីមួយគឺខ្ញុំទៅមើល អត់ស្តាប់តែរបាយការណ៍ល្អៗនោះទេ។ ខ្ញុំមិនធ្វើគ្រប់ទេ គឺយកគោលដៅមួយចំនួន»។
សម្តេចបន្តថា នៅក្នុងដំណើរចុះពិនិត្យនោះ សម្តេចក៏បានជួបជាមួយប្រធានសហគមន៍ ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង និងបានដាក់គោលការណ៍ទៅថ្នាក់ដឹកនាំពាក់ព័ន្ធ ដើម្បីរៀបចំអភិវឌ្ឍតំបន់នេះឱ្យក្លាយជាសហគមន៍គំរូ។
នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់ សម្តេចនាយករដ្ឋមន្រ្តីក៏មើលឃើញពីការផ្លាស់ប្តូរដ៏វិជ្ជមានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលពីមុនធ្លាប់តែពឹងផ្អែកលើការចូលព្រៃកាប់ឈើ និងរកអនុផលព្រៃឈើ។ តែនៅពេលមានទេសចរណ៍ ប្រជាពលរដ្ឋ បានងាកមករកចំណូល តាមរយៈការបម្រើសេវាកម្មទេសចរណ៍វិញ ដូចជាការធ្វើម្ហូប និងធ្វើជាអ្នកជូនភ្ញៀវដើរព្រៃជាដើម។

ដោយមើលឃើញថា តំបន់នេះមានសក្តានុពលទេសចរណ៍ធំធេង និងដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាល បានធ្វើការដកនិងកែសម្រួលអាជ្ញាប័ណ្ណវិនិយោគឯកជនមួយចំនួននៅទីនោះ។
សម្តេចធិបតីបានបញ្ជាក់ថា ការកែសម្រួលនេះគឺដើម្បីធានាថាការវិនិយោគឯកជន នឹងត្រូវរៀបចំនៅទីតាំងដែលអាចជួយគាំទ្រគ្នាទៅវិញទៅមក ដោយមិនត្រូវទៅដណ្តើមឬធ្វើឱ្យប្រជាសហគមន៍បាត់បង់មុខរបរនោះទេ ពោលគឺត្រូវតែធានារក្សាអាជីព និងប្រភពចំណូលជូនប្រជាពលរដ្ឋមូលដ្ឋានជាដាច់ខាត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


