ព័ត៌មានជាតិ
បន្ទាប់ពីមានករណីពុលស្រាថ្នាំទំពាំងបាយជូ សមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនិង ស្រាវជ្រាវសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង
ភ្នំពេញ ៖ បន្ទាប់ពីមានករណីស្ត្រី៣នាក់ពុលស្រាទំពាំងបាយជូ បណ្ដាលឲ្យស្លាប់កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១មក ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឲ្យមន្ត្រីជំនាញចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីប្រមូលយកសំណាកមកវិភាគរហូតចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាកែច្នៃ មាស ហុង ដែលមានអាស័យដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានរកឃើញស្រាកែច្នៃរួច និងស្រាស រួមទាំងសម្ភារៈកែច្នៃស្រាមួយចំនួនសម្រាប់ធ្វើជាវត្ថុតាង។

ក្នុងនោះ មន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្តាទីតាំងចែកចាយ និងផ្ទះលក់ទំនិញនានាក្នុងរាជធានីភ្នំពេញ ដោយបានដកហូតស្រាទំពាំងបាយជូ និងស្រាស សញ្ញា «មាស ហុង» ចំនួន ៤៨យួរ (មួយយួរ ១២ដប) មករក្សាទុកជាបណ្តោះអាសន្ន។

មន្ត្រីជំនាញបានឲ្យដឹងថា សមត្ថកិច្ចបានយកមកវិភាគ នៅមន្ទីរពិសោធន៍ រកសារធាតុមេតាណុល ដែលជាសារធាតុពុល។

លទ្ធផលវិភាគរបស់មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឱ្យឃើញថា ក្នុងចំណោមគំរូស្រាចំនួន ៥គំរូ ដែលទទួលបានពីកន្លែងកើតហេតុ មាន ៣គំរូ មានវត្តមានសារធាតុមេតាណុលពី ១.៣% រហូតដល់ ៨.៨% លើសពីកម្រិតអនុញ្ញាត (០.១៥%) ពី ១៣ ដល់ ៨៨ដង ដែលជាកម្រិតមួយគ្រោះថ្នាក់បំផុត សម្រាប់អ្នកបរិភោគ។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញ មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយគេប្រទះឃើញនារីវ័យក្មេងចំនួន ២នាក់ ដេកស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែង នៅជាន់ទី៣ ផ្ទះលេខ២៧ ផ្លួវសុធារស មុខផ្សារទំនើប អ៊ីអន១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនារីម្នាក់ទៀត បានស្លាប់ នៅស្រុកកំណើតឯខេត្តកណ្តាល។

ក្រោយពីពួកគេ បាននាំគ្នាទិញស្រាថ្នាំ ដែលមានឈ្មោះ ទំពាំងបាយជូ នេះចំនួន ១២ដប យកមកផឹកអស់ ១១ដប នៅសល់ ១ដប និងពុលស្លាប់បាត់បង់ជីវិតយ៉ាងនេះ៕
កែសម្រួលដោយ ៖ នាគព័ន្ធ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី