ព័ត៌មានជាតិ
ពលរដ្ឋ ៤ នាក់ទៀតស្លាប់នៅខេត្តព្រៃវែង សង្ស័យពុលស្រា
មនុស្សចំនួន ៤ នាក់ នៅស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ បន្ទាប់ពីគេដាក់ការសង្ស័យទៅលើករណីពុលស្រាស និងស្រាថ្នាំ។
អភិបាលស្រុកពារាំង លោក ហ៊ី ធួក បានឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនាថាករណីសង្ស័យពុលស្រាសស្រាថ្នាំ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតរហូតដល់៤នាក់នេះ បានកើតឡើងនៅក្នុងភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩មិថុនា ដោយជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

លោក ហ៊ី ធួក បានបន្តទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់បាត់បង់ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង៤នាក់ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។

ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំងបានឱ្យដឹងនៅរសៀលថ្ងៃទី២០មិថុនានេះថា ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចណ្ឌ័នោះ ក្រុមគ្រូពេទ្យជំនាញរបស់លោកបានចុះទៅពិនិត្យរួចហើយ ដោយការពិនិត្យនោះ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។

ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៌ឯរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់អោយច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕ អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី