សុខភាព
ការស្រាវជ្រាវ៖ ចូលចិត្តញ៉ាំអាហារខ្លោច កើតជំងឺរវើរវាយ
ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្ត នៃវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញនូវសមាសធាតុមួយដែលអាចវិវត្តទៅជាជំងឺរវើរវាយ នៅពេលចំណីអាហារចម្អិនដល់ខ្លោច។

សារធាតុនេះ គេឲ្យឈ្មោះថា Advanced Glycation End-Products (AGEs) នឹងកើតមានឡើង នៅគ្រប់ពេលដែល ចំណីអាហារចម្អិនឡើងដល់ពណ៌ត្នោត ឬឡើងឆេះរោល ដែលនេះជាបម្រែបម្រួលសមាសធាតុគីមីក្នុងអាហាររវាងជាតិស្ករ និងអាមីណូអាស៊ីដ។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញ តាមរយៈការពិសោធទៅលើសត្វកណ្តុរ ដែលបានស៊ីចំណីមានផ្ទុកសារធាតុ AGEs បង្កឱ្យមានជាតិ Amyloid ច្រើននៅក្នុងខួរក្បាល វិវត្តទៅជារោគសញ្ញារវើរវាយ ។ ចំណែកសត្វកណ្តុរមាន សារធាតុ AGEs តិចតួចក្នុងរបបអាហារ ពុំមានបញ្ហានោះទេ។

បន្ថែមពីនោះ ការស្រាវជ្រាវដដែល បានពិសោធលើមនុស្សចាស់ ៩៣នាក់ តាមរយៈការពិនិត្យកម្រិតសារធាតុ AGEs នៅក្នុងឈាម។ លទ្ធផលបានបង្ហាញថា អ្នកមាន សារធាតុ AGEs ច្រើន បានជួបបញ្ហាបាត់បង់កម្រិតយល់ដឹង (រវើរវាយ) ច្រើនជាងអ្នកមាន សារធាតុ AGEs តិចតួច៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន
ចុចអាន៖ កុំចេះតែពឺត ញ៉ាំគ្រឿងផ្អាប់ ពិសេសជ្រក់ អាចកើតមហារីកខ្ពស់បំផុត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


