ព័ត៌មានជាតិ
សមត្ថកិច្ចបំភ្លឺបន្ថែម និងបង្ហាញវីដេអូ ជុំវិញករណីអនុវត្ត ច្បាប់ចរាចរណ៍ បង្កឲ្យស្ត្រីម្នាក់រងរបួស
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបំភ្លឺបន្ថែម ក៏ដូចជាបង្ហាញវីដេអូ អំពីដើមហេតុ ដែលបង្កឲ្យស្ត្រីម្នាក់ធ្លាក់ ពីលើម៉ូតូរងបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវ នេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្របពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៧ និង២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿង ម៉ាកស្កូពីពណ៌សលាយ ឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបើកបរពីត្បូងទៅជើង ដោយបុរសម្នាក់ជាអ្នកបើកបរដឹកស្ត្រីម្នាក់។
ដោយឃើញអ្នកបើកបរ និងអ្នករួមដំណើរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះ បានបើកត្រឡប់ក្រោយ ក្នុងល្បឿនលឿន ក្នុងគោលបំណងរត់គេច ពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ ឲ្យឈប់ដើម្បីធ្វើការសាកសួរ ត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់។ ប៉ុន្តែជនបើកបរល្មើសមិនបានឈប់ ថែមទាំងបានបន្ថែមល្បឿនទៅបុក នឹងគម្របលូនៅចិញ្ចើមផ្លូវ ដែលបណ្តាលឲ្យអ្នក រួមដំណើរខាងក្រោយ ធ្លាក់ពីលើម៉ូតូ រងរបួសបែកក្បាល។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ដោយផ្អែកលើមូលដ្ឋានច្បាប់ អ្នកបើកបរបានល្មើសនឹងចំណុចមួយចំនួនដូចខាងក្រោម៖
១. បើកបរមិនពាក់មួកសុវត្ថិភាព ទាំងអ្នកបើកបរ និងអ្នករួមដំណើរ
២. បើកបរបញ្ច្រាសទិស
៣. បើកបរលើសល្បឿនកំណត់ (40km/h)
៤. បើកបរក្នុងល្បឿនលឿន ក្នុងគោលបំណងបុកសមត្ថកិច្ច កំពុងអនុវត្តច្បាប់
៥. បើកបរត្រឡប់ក្រោយ មានបំណងរត់គេចពីសមត្ថកិច្ច ដោយមិនឲ្យសមត្ថកិច្ច ធ្វើការត្រួតពិនិត្យ និងផាកពិន័យតាមច្បាប់។
ដោយយោងលើមាត្រា៧៦ នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រាទី៥៤១ នៃច្បាប់ក្រមព្រហ្មទណ្ឌ ផ្អែកតាមកំហុសដូចបានបញ្ជាក់ខាងលើ អ្នកបើកបរអាចត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ និងត្រូវផាកពិន័យផងដែរ។
យោងលើចំណុច ដូចបានបញ្ជាក់ជូនខាងលើ សមត្ថកិច្ចរីករាយទទួល យកនៅការចូលរួមមតិ របស់បងប្អូនប្រជាពលរដ្ឋ ថាតើការបើកបរ របស់បុរសម្នាក់នេះត្រូវ ឬក៏ខុសច្បាប់។ សមត្ថកិច្ច បានបញ្ជាក់ថា «និយាយជារួម បើកអ្នកបើកបរមិនល្មើស មិនបើករត់ នោះរឿងហេតុដែលបង្កឲ្យគ្រោះថ្នាក់ ក៏មិនកើតមានឡើងឡើយ »៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


