សន្តិសុខសង្គម
ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ក្នុងបន្ទប់ទឹកសណ្ឋាគារណាហ្គា ១ កាលពីឆ្នាំ ២០២៣ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនដៃដល់បានហើយ
កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ម្នាក់ ដែលបានប្រព្រឹត្តបទល្មើសឃាតកម្មសម្លាប់ស្ត្រីម្នាក់ ក្នុងបន្ទប់ទឹកសណ្ឋាគារណាហ្គា ១ កាលពីឆ្នាំ ២០២៣ កន្លងទៅ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៥ នេះ លោកឧត្ដមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ នៅបន្ទប់ទឹក នៃសណ្ឋាគារណាហ្គា ១ កាលពីឆ្នាំ ២០២៣។


ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ១២០២ (ឆ.១) ដ.ច.ន/២៤ ចុះថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៤ របស់លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លើឈ្មោះ សេង ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបន្ទប់ជួល ផ្លូវលេខ ១៩៧៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពីបទ «ឃាតកម្ម និងលួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តិអំពើហិង្សា»។

ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនដៃដល់នៅចំណុចភូមិព្រែកស៊ឹង សង្កាត់សំពៅពួន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បច្ចុប្បន្ន ជនដៃដល់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី នៃច្បាប់៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


