Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនឹងចាត់វិធានការច្បាប់ រួមទាំងពិន័យជាប្រាក់ ចំពោះម្ចាស់ទីតាំងលួចផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើសOnline Scams

បានផុស

នៅ

ប្រជាពលរដ្ឋប្រុសស្រីសម្តែងការគាំទ្រចំពោះវិធានការសមត្ថកិច្ចវិធានការច្បាប់រួមទាំងពិន័យប្រាក់ទៅលើម្ចាស់ទីតាំងទាំងឡាយណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើសOnline Scams នៅក្នុងប្រទេសកម្ពុជា។  ក៏ដូចជាវិធានការទាំងឡាយនានាជាច្រើនទៀតរបស់អាជ្ញាធរនៅទូទាំងប្រទេសក៏ដូចជារាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនិងបោសសម្អាតដាច់ណាត់នូវរាល់បទល្មើសឧក្រិដ្ឋទាំងឡាយដែលកើតមានឡើងនៅក្នុងប្រទេសជាតិពិសេសគឺឧក្រិដ្ឋកម្មឆបោកអនឡាញនេះតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានាកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស កំពុងបន្តធើ្វយ៉ាងសស្រាក់សស្រាំបំផុតក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាយចេញពីកម្ពុជាខណៈក្រសួងមហាផ្ទៃនៃកម្ពុជាបានដាក់ឱសានវាទឬ បន្ទាត់ក្រហមត្រឹមកំឡុងខែមេសាឆ្នាំ២០២៦។

សម្រាប់ក្របខណ្ឌនៃរាជធានីភ្នំពេញថ្មីៗនេះកម្លាំងនគរបាលរាជធានីដឹកនាំដោយលោកឧត្តមសេនីយ៍ឯកជួនណារិន្ទអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការបន្តទប់ស្កាត់និងបង្ក្រាបដាច់ខាតលើទីតាំងជួលការស្នាក់នៅទាំងឡាយដែលបានលួចលាក់បន្តផ្តល់ការស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់ពិសេសការរស់នៅសម្រាប់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។នេះជាការឆ្លើយតបទៅនឹងការដាក់ឱសានវាទរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរដែលបានកំណត់បន្ទាត់ក្រហមត្រូវលុបបំបាត់បទល្មើសឆបោកនេះឲ្យអស់និងមានប្រសិទ្ធិភាពខ្ពស់ត្រឹមដំណាច់ចុងខែមីនាឆ្នាំ២០២៦។

យោងលើជំពូកទី៦មាត្រា២០នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ កាលពីដើមខែមករាឆ្នាំ២០២៦ក៏បានកំណត់ផងដែរចំពោះម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំងនិងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀលសម្រាប់ជនបរទេសម្នាក់ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕ អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម