Connect with us

ព័ត៌មានជាតិ

កំណត់​ថ្ងៃ​​​ធ្វើ​អត្តសញ្ញាណប័ណ្ណ សៀវភៅ​ស្នាក់នៅ​ សៀវភៅ​គ្រួសារ​ ដល់​ថ្ងៃ​មក​យក​

បានផុស

នៅ

ភ្នំពេញ ៖  លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណកម្ម​ ដល់​​ប្រជាពលរដ្ឋ​ឲ្យ​បានល្អប្រសើរ ឆាប់រហ័ស ទាន់ពេលវេលា។

ក្រោម​កា​រយកចិត្តទុកដាក់បង្កើ​ន​ប្រសិទ្ធភាព​ការងារ​​ ជាក់ស្តែង​បើ​តា​មមន្រ្តី​អ្នក​នាំពាក្យ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ការ​ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី គឺ​ត្រឹមតែ ៣០ថ្ងៃដោយគិតត្រឹមតែថ្ងៃធ្វើការ គឺបងប្អូនប្រជាពលរដ្ឋអាចមកទទួលយកទៅប្រើប្រាស់បានហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកការធ្វើសៀវភៅគ្រួសារត្រឹមរយះពេល ១០ថ្ងៃ និង សៀវភៅស្នាក់នៅ ធ្វើត្រឹមតែរយះពេល ៥ថ្ងៃ ដោយគោរពតាមគោលការច្បាប់ ។     

បើ​តាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារមិនទាន់បានល្អដូចជា ករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋ​នោះទេ​។   

លោកបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋលេីករណីយឺតយាវទាំងនេះ​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ​ ដេីម្បីដោះស្រាយ​និងធ្វេីភ្លាមៗ​ជូនប្រជាពលរដ្ឋ​ ដោយត្រឹមតែមួយថ្ងៃបានរៀបចំធ្វេីសៀវភៅគ្រួសារ​ និងប្រគល់ជូនគាត់ភ្លាមៗផងដែ​រ​។ 

ដើម្បីកែតម្រូវនូវសកម្មភាពមិនប្រក្រតីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាស​ដាក់​លេខ​ងាយស្រួល​ដល់ពលរដ្ឋ ទាក់ទងទៅកាន់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​​ពេល​មាន​ភាពយឺតយ៉ាវ​តាមរយះទូរស័ព្ទលេខ : 069 516 999 ក្នុងការដោះស្រាយជូនតាមនីតិវិធី។

បើ​តាមអ្នក​នាំពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ ចំពោះមន្ត្រីដែលបម្រេីប្រជាពលរដ្ឋមិនបានល្អ អាចហៅមកធ្វេីការណែនាំ ឬក៏ដាក់ពន័យ។ 

លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​នគរបាលជាតិ និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានក្រើន​រំលឹក​ដល់​មន្ត្រីទាំងអស់ ត្រូវធ្វេីការដោយយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ កុំរង់ចាំប្រជាពលរដ្ឋរាយការណ៍មក ទេីបចាប់ផ្តេីមធ្វេីការ៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម