ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានី កំពុងស្រាវជ្រាវបន្ថែម លើករណីខ្ចីប្រាក់ដ៏កក្រើកមួយ
ទាក់ទងទៅនឹងការចុះអន្តរាគមន៍លើករណី ម្ចាស់បំណុលដែលដាក់ការប្រាក់ខ្ពស់ ហើយមានការគំរាមកំហែង រហូតប្រើហិង្សាដើម្បីទារប្រាក់ពីកូនបំណុលវិញនោះ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២១ ខែតុលានេះថា ករណីអន្តរាគមន៍ខាងលើនេះ គឺត្រូវការចូលរួមអនុវត្តរួមគ្នាពីជំនាញចម្រុះ។ ចំពោះករណីខ្ចីប្រាក់នេះ លោក លើកឡើងថា មានច្បាប់កំណត់ដោយធនាគារជាតិទាក់ទងការអនុវត្តនៃអត្រាការប្រាក់ ចំពោះធនគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់ទាំងឡាយ។

លោកវរសេនីយ៍ឯក សាន សុខសីហា មានប្រសាសន៍បន្តថា៖ “តែតាមការអនុវត្តជាក់ស្ដែងខាងក្រៅ (បុគ្គល ឬក្រុមចងការប្រាក់ឯកជនក្រៅច្បាប់) គឺពិបាកនឹងដឹង។ ពេលខ្លះបុគ្គលហ្នឹង (កូនបំណុល) ហេតុតែចង់បានលុយ គាត់ខ្ចីម៉េចក៏គាត់ហ៊ានដែរ ច្រើនតែអ៊ីចឹង។ យើងអត់ដែលទទួលពាក្យបណ្ដឹងករណីហ្នឹងទេ តែបើមានពាក្យបណ្ដឹងយើងទទួលបានដែលការអនុវត្តផ្ទុយពីផ្លូវច្បាប់ នោះយើងអាចធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណីហ្នឹង”។
លោកបញ្ជាក់បន្ថែមថា៖ “ដូចជាករណីមួយដែលប្រជាពលរដ្ឋកំពុងតែចាប់អារម្មណ៍ច្រើននោះ យើងបានហៅគាត់មកសាកសួរទាក់ទងបញ្ហាហ្នឹង ថាតើម៉េចៗខ្លះ។ គាត់ក៏បានបញ្ជាក់ដែរ តែក៏យើងមិនទាន់ដឹងថា ករណីដែលគាត់បញ្ជាក់ហ្នឹង ជាក់ស្ដែង ១០០ភាគរយ ឬយ៉ាងណា”។
អ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រូបនេះ បញ្ជាក់ទៀតថា សមត្ថកិច្ចបានធ្វើកំណត់ហេតុរួមមួយ ដើម្បីស្រាវជ្រាវបន្ថែមលើករណីខាងលើនោះ ថាតើករណីកូនបំណុលថាបានខ្ចីពីនេះខ្ចីពីនោះហ្នឹង ជាក់ស្ដែងដូចម្ដេច។

លោក សាន សុខសីហា មានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការគិតគូរខ្ពស់ ដោយលោកបញ្ជាក់ថា ធម្មតាក្នុងការធ្វើអ្វីក៏ដោយ ប្រសិនជាក្រុមក្រៅច្បាប់ មិនមានការអនុញ្ញាតត្រឹមត្រូវពីក្រសួងស្ថាប័នក្នុងការបើកអាជីវកម្មនោះទេ។ ព្រោះអាជីវកម្មស្របច្បាប់ ទាំងផ្នែកផ្ដល់កម្ចីផ្សេងៗជាច្រើន ដូចជា ធនគារ មីក្រូហិរញ្ញវត្ថុជាដើមនោះ គឺត្រូវសុំអាជ្ញាប័ណ្ណពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម តែងមានច្បាប់ទម្លាប់ត្រឹមត្រូវ ហើយអត្រាការប្រាក់ក៏មានការកំណត់ច្បាស់លាស់ដែរ។
លោក មានប្រសាសន៍បន្តថា៖ “តែប្រសិនជា ទៅខ្ចីប្រាក់នឹងក្រុមក្រៅច្បាប់ យើងត្រូវគិតពិចារណា។ កន្លែងខុសធម្មតាគេឱ្យខ្ចីស្រួល ប៉ុន្តែអត្រាការប្រាក់គេ ក៏អាចខ្ពស់ដែរ ដែលយើងពិបាកនឹងរកប្រាក់សងគេវិញបាន ដែលធ្វើឱ្យយើងកាន់តែលង់ឡើងៗ”។

គួររំលឹកថា នៅដើមសប្ដាហ៍នេះមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខសារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីការក្ស័យធន ដោយសារការរកស៊ីដែលមិនច្បាស់លាស់ ដោយអ្នកនាងបានជំពាក់ម្ចាស់បំណុលជាង៣០នាក់ សរុបបំណុលជាង ៥៧ ម៉ឺនដុល្លារអាមេរិក។ តារាកំប្លែង ខ្ញុង បាននិយាយថា បំណុលរបស់នាងជំពាក់គេ គិតមកដល់ពេលនេះ មានរយៈពេល ៣ឆ្នាំហើយ ក្នុងនោះអ្នកនាងក៏បានខ្ចីក្រុមចងការចិន ប៉ុន្មានក្រុម ពោលគឺខ្ចីពីអ្នកចងការប្រាក់មួយ ទៅសងអ្នកចងការប្រាក់មួយ ក្នុងអត្រាការប្រាក់ខ្ពស់ជាង ៤០ភាគរយ ដោយសារម្ចាស់បំណុលគំរាមថា បើអ្នកនាងខ្ញុងមិនសង នោះពួកគេនឹងទៅរករឿងដល់ផ្ទះ ហើយបង្ហាញឱ្យសាធារណជនដឹង ពីការជំពាក់ប្រាក់នោះ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


