KPT+
មូលហេតុដែលធ្វើឲ្យអ្នកឧស្សាហ៍ភ្លេចភ្លាំង មិនចាំសូម្បីរឿងតូចៗកើតឡើងក្នុងជីវិត
មនុស្សបើមានអាយុច្រើន អាចនឹងភ្លេចភ្លាំងខ្លះៗជារឿងធម្មតា ព្រោះការរស់នៅប្រចាំថ្ងៃមានសកម្មភាពច្រើន។ ពេលខ្លះ យើងអាចភ្លេចអ្វី ដែលយើងធ្វើជាទម្លាប់។
រោគសញ្ញាទាំងនេះហាក់ដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែប្រសិនបើកើតឡើងញឹកញាប់ អាចជាសញ្ញានៃជំងឺអាល់ហ្សៃមឺរដែលជាមូលហេតុចម្បងបណ្ដាលមកពីកត្តាជាច្រើន។
មូលហេតុដែលបណ្ដាលឲ្យភ្លេចភ្លាំងច្រើន រឿងខ្លះមិនចាំសូម្បីតែបន្តិច ៖
សម្រាកមិនគ្រប់គ្រាន់ ប្រសិនបើអ្នកសម្រាកមិនគ្រប់ពេលជាច្រើនថ្ងៃ ឬគេងតិចជាង ៧-៨ ម៉ោង ខួរក្បាលនឹងបន្តធ្វើការយ៉ាងលំបាក ហើយអស់កម្លាំង ជាលទ្ធផលយើងមិនផ្តោតអារម្មណ៍លើអ្វីមួយ ហើយឆាប់ខឹងនិងភ្លេចភ្លាំង។

រាងកាយហត់នឿយពេក ទោះបីជាគេងអស់ច្រើនម៉ោង ក៏នៅតែហត់ និងប៉ះពាល់ដល់ការចងចាំ ជាពិសេសខួរក្បាលធ្វើឲ្យភ្លេចភ្លាំងរឿងតូចៗជាច្រើន។
ធ្វើអ្វីជាច្រើនក្នុងពេលតែមួយ មនុស្សអាចធ្វើអ្វីៗបានច្រើនក្នុងពេលតែមួយ ប៉ុន្តែខួរក្បាលរបស់យើងមិនអាចផ្ដោតលើរឿងតែមួយបានទេ។ នេះជាបញ្ហាធំ ដែលខួរក្បាលមិនអាចចាប់បានសូម្បីតែមួយរឿង។
ផឹកស្រាបៀរឬអាល់កុលច្រើនពេក ការផឹកស្រាច្រើនឬផឹកវាជារៀងរាល់ថ្ងៃ នឹងប៉ះពាល់ដល់ខួរក្បាល ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចងចាំ។ សកម្មភាពខួរក្បាលនៅក្នុងផ្នែកនេះ ត្រូវបានកាត់បន្ថយ ដែលបណ្តាលឲ្យភ្លេចភ្លាំងក្នុងកំឡុងពេលហូបគ្រឿងស្រវឹង។ ជាលទ្ធផលមនុស្សមួយចំនួនមិនចាំពីអ្វីដែលបានកើតឡើង ក្នុងអំឡុងពេលនោះទេ។
មានស្ថានភាពស្ត្រេសខ្លាំង ភាពអវិជ្ជមានតែងប៉ះពាល់ដល់អារម្មណ៍ ដូចជាការថប់បារម្ភ ឬសោកសៅ ក៏ជាមូលហេតុដែលប៉ះពាល់ដល់ការចងចាំផងដែរ ពីព្រោះនៅពេលដែលយើងស្ថិតក្នុងស្ថានភាពទាំងនេះ ខួរក្បាលនឹងបញ្ចេញសារធាតុបញ្ជូនសរសៃប្រសាទច្រើនជាងធម្មតា។ នេះបណ្តាលឲ្យមានបញ្ហានៃការចងចាំ វាក៏ប្រឈមនឹងការគេងមិនលក់ផងដែរ។

ជំងឺធ្លាក់ទឹកចិត្ត ការភ្លេចភ្លាំងអាចកើតមានចំពោះអ្នកជំងឺដែលមានជំងឺធ្លាក់ទឹកចិត្ត ព្រោះពួកគេមិនអាចផ្តោតអារម្មណ៍លើអ្វីដែលនៅពីមុខ ក៏ដូចជាភាពធម្មតានៃសារធាតុគីមី ដែលខួរក្បាលអាចប៉ះពាល់ដល់ការចងចាំនិងគំនិត។
ជំងឺមូលដ្ឋាន ដូចជាទីរ៉ូអ៊ីត លើសឈាម ថ្លើម និងតម្រងនោម ទឹកនោមផ្អែម ជំងឺទាំងនេះប៉ះពាល់ដល់ការបញ្ជូនឈាមទៅខួរក្បាល។ ជាតិខ្លាញ់ក្នុងឈាមខ្ពស់ អាចបណ្ដាលខួរក្បាលដំណើខុសប្រក្រតី និងអាចប៉ះពាល់ដល់ការចងចាំ។ លើសពីនេះ ការព្យាបាលជំងឺជាមួយនឹងថ្នាំមួយចំនួន មានផលប៉ះពាល់ដល់មុខងារខួរក្បាល។

ការប្រើថ្នាំមួយចំនួន ថ្នាំ Anticholinergic ថ្នាំ sedative, ថ្នាំបន្ថយជាតិខ្លាញ់ក្នុងឈាម, អាឡ័កស៊ី, ជំងឺសរសៃប្រសាទ, ជំងឺស្ទះពោះវៀន, ជំងឺបេះដូងនិងសំពាធឈាម។ ល។ ថ្នាំទាំងនេះ សុទ្ធតែរួមចំណែកក្នុងការធ្វើឲ្យបាត់បង់ការចងចាំ ប្រសិនបើប្រើច្រើនលើសកម្រិត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គួរយល់ដឹង! គិតបែបអវិជ្ជមានច្រើន ប្រឈមខ្ពស់នឹងជំងឺភ្លេចភ្លាំងនៅពេលអនាគត
ចុចអាន៖គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


