សុខភាព
មានប៉ុន្មានចំណុចនេះក្នុងខ្លួន ជាសញ្ញានៃជំងឺភ្លេចភ្លាំងគួរកុំប្រហែស
ជំងឺភ្លេចភ្លាំងឬ Alzheimer គឺជាជំងឺដែលគ្មាននរណាម្នាក់ចង់មាន។ ជាពិសេសគេតែងរកឃើញនៅក្នុងមនុស្សដែលមានអាយុប្រហែល ៨០ ឆ្នាំឡើងទៅ ហើយត្រូវបានគេរកឃើញកាន់តែខ្លាំងឡើង។ ព្រោះបច្ចុប្បន្នការប្រើខួរក្បាលមានភាពស្មុគស្មាញ ពីជីវិតដ៏មមាញឹក អ្នកគេងតិច ប្រើការគិតច្រើន ខួរក្បាលមិនសម្រាកច្រើន ដូច្នេះត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន។

ជំងឺភ្លេចភ្លាំងគឺជាការខ្សោះជីវជាតិនៃរចនាសម្ព័ន្ធជាលិកានៅក្នុងខួរក្បាលដែលនៅក្នុងខួរក្បាលរបស់មនុស្សមានចរន្តអគ្គិសនី។ ពេលយើងប្រើខួរក្បាលច្រើន សម្រាកតិច គេងយឺត ប្រើការគិតច្រើន។
ប្រូតេអ៊ីនមួយប្រភេទហៅថា បេតា-អាមីឡូអ៊ីត (beta-amyloid) ដែលនឹងភ្ជាប់ទៅនឹងកោសិកាខួរក្បាល វានឹងធ្វើឲ្យកោសិកាខួរក្បាលកាន់តែយ៉ាប់យ៉ឺន និងផុយស្រួយ។ វាបំផ្លាញទំនាក់ទំនងរវាងកោសិកាខួរក្បាល ដែលជាសារធាតុបញ្ជូនសរសៃប្រសាទដែលប៉ះពាល់ដល់ ដោយផ្ទាល់ជាមួយការចងចាំ ប្រសិនបើមានការប្រមូលផ្តុំនៃសារធាតុ beta-amyloid ជាលទ្ធផល ដំណើរការខួរក្បាលថយចុះជាលំដាប់។
តោះពិនិត្យរោគសញ្ញា ថាតើអ្នកមានរោគសញ្ញានៃជំងឺភ្លេចភ្លាំងឬអត់?
១ ភ្លេចភ្លាំង
ធម្មតាជារោគសញ្ញានៃការភ្លេចភ្លាំងក្នុងរយៈពេលខ្លីច្រើនកើតឡើងលើគ្រប់មនុស្សគ្រប់វ័យ។ អ្នកខ្លះជួបប្រទះហេតុការណ៍ដូចជា តើភ្លើងបានបិទហើយឬនៅ? តើអ្នកបានបិទហ្គាសហើយឬនៅ? ទាំងនេះគឺជារោគសញ្ញានៃការភ្លេចភ្លាំងរយៈពេលខ្លី។ ក្នុងអំឡុងពេលនេះគេចាត់ទុកថា អ្នកជំងែនៅតែអាចមើលថែខ្លួនឯងបាន។
២ ការផ្លាស់ប្តូរអាកប្បកិរិយា
មនុស្សដែលមានជំងឺភ្លេចភ្លាំងច្រើនតែមិនចង់ចេញទៅជួបមនុស្ស មិនចង់ធ្វើសកម្មភាពណាមួយទេ។ អារម្មណ៍ប្រែប្រួល និងឆេវឆាវ អ្នកខ្លះដកខ្លួនចេញ ហើយបន្តរឿងដដែលៗក្នុងជីវិត។ លើសពីនេះពួកគេមិនអាចស្វែងរកទិសដៅជាខ្លួនឯង ហើយចាប់ផ្តើមមានអារម្មណ៍តានតឹង និងពិបាកចិត្ត និងមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត។
៣ លែងមានចំណង់អ្វីទាំងអស់
មនុស្សខ្លះទផតឈានដល់ទៅភ្លេចលេបថ្នាំ។ចាប់ផ្តើមលែងសូវមើលថែខ្លួនឯងបាន។ រហូតឈានដល់លែងបរិភោគអាហារ ដំណាក់កាលនេះត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់សម្រាប់អ្នកជំងឺ កង្វះអាហារូបត្ថម្ភអាចនាំឲ្យស្លាប់។
តាមរយះ៣ចំណុចខាងលើនេះ តើក្នុងខ្លួនរបស់អ្នកនិងអ្នកដែលនៅជុំវិញអ្នក តើរោគសញ្ញាទាំងនេះបានចាប់ផ្តើមកើតឡើងដែរឬទេ។ ប្រសិនបើអ្នកចាប់ផ្តើមមានរោគសញ្ញា សូមសម្រាកឲ្យបានច្រើន ព្រោះការគេងរបស់អ្នក រាងកាយរបស់អ្នកនឹងអាចជួសជុលផ្នែកដែលខូច។ ឈប់គិត វានឹងការពារខ្លួនឯងឲ្យឆ្ងាយពីជំងឺ៕

ប្រែសម្រួល សាង ស្រីល័ក្ខ
ចុចអាន ស្រីៗនៅកូរ៉េខាងត្បូងថា ពួកនាងណាត់ជួបបុរសដែលប្រើ iPhone ប៉ុណ្ណោះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


