ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទផ្សារស្ពឺស្រុកចំការលើរយៈពេល១៤ថ្ងៃសិន ខណៈរកឃើញវិជ្ជមានកូវីដ-១៩
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ផ្សារស្ពឺ ស្រុកចំការលើ រយៈពេល ១៤ថ្ងៃសិន ខណៈមានអាជីវករលក់ដូរក្នុងផ្សារ រកឃើញវិជ្ជមានជាបន្តបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តកំពង់ចាមនៅថ្ងៃទី២២ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ គឺរយៈពេល១៤ថ្ងៃ ត្រូវបិទខ្ទប់ផ្សារស្ពឺ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ ដោយសារតែ មានបងប្អូនអាជីវករលក់ដូរនៅផ្សារមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។

ដូច្នោះ អាជ្ញាធរខេត្តកំពង់ចាម ក៏ផ្សព្វផ្សាយអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តន៍ វិធានការសុខាភិបាល បីកុំ និង បីការពារ ឲ្យខ្ជាប់ខ្ជួន៕
អត្ថបទរូបភាព ៖ ហុង ម៉េងហ៊ា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


