ព័ត៌មានជាតិ
ចាប់ពីម៉ោង១២នេះទៅ សង្កាត់៣ ក្នុងក្រុងសៀមរាប ដែលជាតំបន់ក្រហម ត្រូវបិទខ្ទប់មិនឲ្យពលរដ្ឋចេញក្រៅលំនៅឋាន
នៅបន្តិចទៀតនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលប្រើវិធានការរដ្ឋបាលខេត្តសៀមរាប បានដាក់ចេញនៅវិធានការក្តៅបិទខ្ទប់ នៅតំបន់ក្រហមមិនឲ្យចាកចេញពីលំនៅឋាន ចាប់ពីថ្ងៃទី២៨ ដល់៣០កញ្ញា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ និងកាត់ផ្តាច់ការចំលងរាលដាលជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីយើងតាមទូរស័ព្ទដៃ នៅម៉ោងជាង១០ព្រឹក ក្នុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះថា សង្កាត់ដែលជាតំបន់ក្រហម ហើយដែលត្រូវបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចាកចេញពីលំនៅឋាន មាន៣សង្កាត់ ១គឺសង្កាត់ ស្លក្រាម ២សង្កាត់ស្វាយដង្គំ ៣សង្កាត់គោកចក គឺមិនឲ្យចេញពីផ្ទះឡើយ។ លោកអភិបាលក្រុងបានបន្តទៀតថា បញ្ហាស្បៀង ក្រុមការងារនិងចុះទៅតាមតំបន់ដែលបិទខ្ទប់ ដើម្បីយកបន្លែបង្ការ ត្រីសាច់ ជូនដល់ផ្ទះរបស់ពួកគាត់ ដូច្នេះហើយសូមការយោកយល់ពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហមបិទខ្ទប់ ដើម្បីកាត់ផ្តាច់នៅខ្សែចំលងនៃជំងឺកូវីដ១៩នេះ។

ក្នុងនាមលោកជាអភិបាលក្រុងសៀមរាប សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំង៣សង្កាត់ខាងលើ ត្រូវចូលរួមនៅវិធានការនេះឲ្យបាន ដើម្បីទប់ស្កាត់នៃការចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្នុងនោះដែរលោកអភិបាលក្រុងសៀមរាប ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនកុំប្រព្រឹត្តខុសទៅនឹងបម្រាមគោចរ របស់រដ្ឋបាលខេត្ត ក៏ដូចប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប សំខាន់នៅសង្កាត់ទាំង៣ ដែលជាតំបន់ក្រហមបិទខ្ទប់ នៅក្រុងសៀមរាបនេះតែម្តង។ ម្យ៉ាងទៀត សូមឲ្យបងប្អូនសហការចូលរួម ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ខ្លួន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ និងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល៕



អត្ថបទ៖ គឿនវេត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ



