Connect with us

ព័ត៌មានជាតិ

ទូទាត់ប្រាក់កាន់តែរហ័ស និងសុវត្ថិភាពតាមរយៈ Sathapana Mobile ជាមួយ KESSChat

បានផុស

នៅ

ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់យ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ Sathapana Mobile រាល់ពេលដែលអតិថិជនទិញទំនិញអនឡាញជាមួយ KESSChat។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

KESSChat គឺជា​កម្មវិធី​ដែលមាន​មុខងារ​ជាច្រើន​របស់​ក្រុមហ៊ុន KESS Innovation Plc ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាច​ជជែក ទិញ​ទំនិញ​អន​ឡាញ​ ដែលមាន​សេវា​ដឹក​ជញ្ជូន កក់​ដំណើរ​កម្សាន្ត និងបញ្ចូល​ទឹកប្រាក់​ទៅ​ទូរស័ព្ទដៃ​ប្រព័ន្ធ Smart ទៀតផង​។ វា​ក៏​ជា​ប្រភពព័ត៌មាន​ដែល​អាច​ទូទាត់​ថ្លៃ​សេវាសាធារណៈ​ដូចជា ក្រសួងសុខាភិបាល ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន សេវា​ច្រកចេញចូល​តែមួយ និង​ការចុះឈ្មោះ​យានយន្ត​។ មិន​ត្រឹមតែ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ និង​ការទូទាត់​ប្រាក់​ប៉ុណ្ណោះ​ទេ KESSChat ក៏​ផ្តល់នូវ​ការទូទាត់​ប្រាក់​តាម​អន​ឡាញ​ជាមួយ​ធនាគារ ស្ថាបនា ផងដែរ​។

​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​ធនាគារ ស្ថាបនា អាចធ្វើ​ការទិញ​ទំនិញ​អន​ឡាញ​បាន​ដល់​រាប់រយ​មុខ​ជាមួយនឹង KessChat ព្រម​ជាមួយនឹង​ការដឹក​ជញ្ជូន​ដល់ទី​តាំងរបស់​អ្នក​ទៀតផង​។ អតិថិជន​មិនចាំបាច់​បារម្ភ​ នឹង​ការទូទាត់​ឬ​ប៉ះ​ផ្ទាល់​ជាមួយនឹង​សាច់ប្រាក់ និង​ការចេញ​ក្រៅ​ដើម្បី​ទិញ​ទំនិញ ​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទៀតឡើយ​។ អតិថិជន​ស្ថាបនា អាច​ស្វែងរក​អាហារ សម្ភារៈ​ចាំបាច់​ប្រើ​នៅផ្ទះ​ប្រចាំថ្ងៃ ផលិតផល​ថែរក្សា​សម្រស់​ផ្ទាល់ខ្លួន ផលិតផល​ទារក​ដែល​លក់ដាច់​បំផុត​ និង​ប្រដាប់​ក្មេង​លេង​ដែល​ចូលចិត្ត តាមរយៈ KESSChat ផងដែរ​។

​សម្រាប់​អតិថិជន​ ដែល​មិនទាន់មាន​គណនី​ជាមួយ​ធនាគារ ស្ថាបនា សូម​ចុះ​ទីនេះ​ធ្វើការ​ទាញយក Sathapana Mobile ដើម្បី​បង្កើត​គណនី​អន​ឡាញ​ឥឡូវនេះ ហើយ​រីករាយ​ជាមួយ​កម្មវិធី​ពិសេសៗ​ដែលមាន​ជា​បន្តបន្ទាប់​ជាមួយ​ធនាគារ ស្ថាបនា​។

ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ ដែលមាន ទ្រព្យសកម្ម សរុប​លើស​២​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤០០០​នាក់​។

ធនាគារ​មាន​បណ្តាញ​សាខា​ច្រើនជាង ១៧៣​ទីតាំង​និង​អេ​ធី​អឹម​ជាង ២៣០​កន្លែង​ទូទាំងប្រទេស ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ ធនាគារ ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ រួមមាន សេវា​ឥណទាន សេវា​បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ ប័ណ្ណ​ឥណ​ពន្ធ​ និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។

​លើសពីនេះ ធនាគារ​មានការ​ផ្តល់​សេវាកម្ម​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ ការបង់​កម្រៃ​សេវាសាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការសហការ ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​រួមមាន​ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​-​ម៉ាន់​នី និង បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល និង​ឆាប់រហ័ស​ដល់​អតិថិជន​។

​ក្រុមហ៊ុន KESS Innovation Plc ត្រូវបាន​បង្កើតឡើង​ដោយ​សហគ្រិន​មួយក្រុម និង​ជា​ក្រុមហ៊ុន​ដែល​កាន់កាប់ 100% ដោយ​ជនកម្ពុជា ដែលមាន​គោលបំណង​ជួយ​ឲ្យ​អាជីវកម្ម​នានា​រីកចម្រើន​។ សហ​ស្ថាបនិក​បេ្ត​ជ្ញា​ចិត្ត​បង្កើត​ប្រព័ន្ធ​ទូទាត់​មួយ ​ដែលមាន​សមត្ថភាព​ ក្នុងការ​ឆ្លើយតប​នឹង​តម្រូវ​ការដែល​វិ​វត្ត​យ៉ាង​រហ័ស​របស់​អាជីវក​ម្ម​សកល ​ដែល​រីកចម្រើន​យ៉ាង​លឿន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម