កីឡា
កីឡាមួយខ្លាំងទៅបានទាល់តែគ្រូខ្លាំង ហើយកីឡាករក៏ខ្លាំង ទើបទទួលបានជោគជ័យ
វាសនាកីឡាហុកគីកម្ពុជា គឺពឹងលើបងប្អូនក្មួយៗ ដែលអនាគតនឹងក្លាយជាគ្រូបង្វឹកឆ្នើមសម្រាប់ប្រភេទកីឡាហុកគីនេះ។លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់នៅក្នុងពិធីបើកវគ្គសាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ នាថ្ងៃត្រង់ទី ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកមានប្រសាសន៍ថា ចង់ឱ្យកីឡាហុកគីខ្លាំង ទាល់តែលោកគ្រូអ្នកគ្រូទាំងអស់គ្នាខិតខំប្រឹង ប្រែងបង្កើនចំណេះដឹងជំនាញឲ្យបានច្បាស់លាស់ ហើយត្រូវចាំថា ចង់សម្រេចការងារអ្វីមួយ ឬកីឡាមួយខ្លាំងទៅបាន ទាល់តែគ្រូខ្លាំងហើយកីឡាករក៏ខ្លាំង ហើយសម្រួចឆន្ទៈមោះមុតទើបទទួលបានជោគជ័យ។

បើតាមលោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគី បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាហុកគី បានធ្វើឡើងរយៈពេល៧ ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ទី៣០កញ្ញា ដោយមានសិក្ខា កាមចូលរួមចំនួន២៥នាក់។ វគ្គនេះដំណើរការទៅបានក្រោមការជួយជ្រោមជ្រែងរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS)ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគ្រូឧទ្ទេសផ្ដល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ។


ក្នុងចំណោមសិក្ខាកាមចំនួន២៥រូបនោះ មាន១៧រូបជានារី ដែលមកពី៩ក្លិបទូទាំងរាជធានី ខេត្តដែលក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ស្ពឺ និងខេត្តសៀមរាប ដែលក្នុងនោះមានសិក្ខាកាមចំនួន៥រូបសិក្សាតាមអនឡាញ ចំពោះគ្រូឧទ្ទេសនាមតាមអនតាញមកពីបរទេស។

នេះជាការបណ្ដបណ្ដាលធនធានមនុស្សលើវិស័យកីឡាហុកគី សម្រាប់សង្គមកម្ពុជាដើម្បីពង្រីកសមត្ថភាពធនធានមនុស្ស សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ប្រភេទកីឡានេះ កម្ពុជាក៏ត្រៀមខ្លួនចូលរួម ក្នុងការប្រកួតដែរហេតុនេះ ការបណ្ដុះបណ្ដាលធនធានគ្រូបង្វឹក គឺមានសារសំខាន់ណាស់ ។

វគ្គបណ្ដុះបណ្ដាលដោយគ្រូមកពីសហព័ន្ធកីឡាហុកគីអន្តរជាតិនោះគឺលោក Tahir Zaman នឹងត្រូវសិក្សាទៅលើមេរៀនសំខាន់ៗ ដូចជាសេចក្ដីផ្ដើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានីភ័យ(Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារធាតុញៀន(Anti-Doping)បទបញ្ជាការប្រកួតហ្គេម វិធីនៃការស៊ុត ការបញ្ជូនបាល់ ការទទួលបាល់ ការការពារ និងអ្នកចាំទី ។

សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់សុទ្ធតែធ្វើតេស្តរកមេរោគកូវីដ១៩ មុនវគ្គសិក្សាចាប់ផ្ដើម។ វគ្គសិក្សាទាំងមូល សុទ្ធតែអនុវត្តតាមវិធានការ ៣កុំ និង ៣ការពាររបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស



