ព័ត៌មានជាតិ
កីឡា ៦ប្រភេទ យកទៅប្រកួតដណ្តេីមពានរង្វាន់ ដេីម្បីអបអរសាទរថ្ងៃ៧មករា នៅខេត្តកំពង់ចាម
កីឡាចំនួន ៦ប្រភេទត្រូវបានចូលរួមប្រកួតដណ្តេីមពានរង្វាន់ជេីងឯកទូទាំងខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២៤ ដេីម្បីអបអរសាទរ ទិវាថ្ងៃជ័យជំនះ ៧មករា (ឆ្នាំ១៩៧៩-២០២៤) ។

លោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្នាំនេះមានកីឡាចំនួន ៦ប្រភេទដែលបានដាក់ពាក្យប្រកួតកីឡាមហាជន ជ្រេីសរេីសដណ្តេីមពានរង្វាន់ជេីងឯកទូទាំងខេត្តកំពង់ចាម និងដេីម្បីអបអរសាទរទិវាថ្ងៃជ័យជំនះ ៧មករា។ លោកបញ្ជាក់ទៀត កីឡាទាំង៦ប្រភេទនោះមានដូចជា កីឡាបាល់ទាត់បុរស-នារី បាល់ទះបុរស-នារី វាយសី វាយកូនឃ្លី បាល់បោះ និងបេតង់ ដែលសរុបក្រុមទាំងអស់មាន ១៤១ក្រុម និងមានកីឡាករកីឡាការីសរុប ១១៦៤នាក់ ដែលត្រូវចូលរួមប្រកួតចាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ តទៅ។

ថ្លែងក្នុងពិធីបេីកការប្រកួតកីឡាមហាជនថ្នាក់ខេត្តនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡេីងថា កីឡារស់នៅក្រោមសន្តិភាព ដូច្នេះ នេះជាការរំលឹក និងអបអរសាទរថ្ងៃ៧មករា ដែលជាថ្ងៃកំណើតទី២ ជាថ្ងៃដែលផ្តល់កំណើតឱ្យពួកយេីងមានថ្ងៃនេះ មានអ្វីៗដូចសព្វថ្ងៃ ហេីយជាការដឹងគុណស្ថានិបឯក សម្តេចតេជោ ដែលបានរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ដែលមានរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ព្រមទាំងបានសម្លាប់ជាតិសាសន៍ឯង យ៉ាងរង្គាលព្រៃផ្សៃបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តពិភពលោក។

ទន្ទឹមនឹងនេះដែរ លោកបន្តថា បេីគ្មានថ្ងៃ៧មករា ពលរដ្ឋខ្មែរមិនអាចជួបជុំសប្បាយរីករាយដូចពេលនេះឡេីយ ហេីយពួកគេបានប្តេជ្ញាចិត្តបន្តរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចប្បន្នរហូតដល់ថ្ងៃអនាគត ដេីម្បីឲ្យមានការអភិវឌ្ឍ រីកចម្រេីនជឿនលឿនជាបន្តបន្ទាប់ទៀត៕


អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


