កីឡា
អភិបាលរងខេត្តសៀមរាប៖ កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ បង្ហាញពីឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី
លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amzones) ជាការបង្ហាញពីឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី។ ការលើកឡើងនេះ ក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយក្រុមកីឡារត់ប្រណាំង (Raid Amazones) មកពីបណ្តាប្រទេសនិយាយភាសារបារាំង នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

លោកថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones) ជាកីឡាដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក ដែលបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០១ ក្នុងគោលដៅដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី ក្នុងវិស័យកីឡា ដោយបានសង្កត់ធ្ងន់យ៉ាងខ្ជាប់ខ្ជួននូវភាពក្លាហាន ក្នុងការតស៊ូអត់ធ្មត់របស់អត្តពលិកនារី។
សម្រាប់ឆ្នាំ២០២៤ នេះ គឺជាលើកទី៤ នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amzones) ហើយក៏ជាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប ដែលបានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើ ដែលមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-២០ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីកីឡារនីអន្តរជាតិ ២៧៦នាក់។

លោក យុន លីនណេ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពប្រកួតប្រជែងមួយតាមរយៈពាក្យស្លោកថា (ការរត់ឆ្លងកាត់ឧបសគ្គ) ដែលមានគោលដៅសំខាន់ ដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី។ ការប្រកួតកីឡានេះ ក៏ជាសកម្មភាពដែលបានផ្សព្វផ្សាយ លើកកម្ពស់ និងគាំទ្រស្ត្រី ឱ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរស។
មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏បានលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សាស្រាវជ្រាវមុននឹងចូលរួមប្រកួត ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗ ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តដែលបុព្វបុរសខ្មែរបានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យនេះ បានជួយផ្សព្វផ្សាយពីរូបភាពដ៏ស្រស់ត្រកាលនៃ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តសៀមរាប ដែលមានភាពល្បីល្បាញនៃប្រាង្គប្រាសាទដ៏មហិមា ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏រុងរឿងជាច្រើនទៀតផង។ ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លា នៃព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ឧបសគ្គ (Raid Amazones)នេះ កីឡា និងការផ្សងព្រេងឆ្លងផុតព្រំដែនយេនឌ័រ ជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន និងការស្វែងរកខ្លួនឯង។
ជាមួយគ្នានេះ លោក Debanne ប្រធានក្រុមហ៊ុនZBO ក៏បានលើកឡើងពីគោលបំណងនៃកីឡារត់ប្រណាំង (Raid Amazones)នេះថា ជាការលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី ហើយតាមរយៈកីឡា Raid Amazones និងផ្តល់ឱ្យស្ត្រីពីមជ្ឈដ្ឋានចម្រុះនូវឱកាសមួយ ដើម្បីជម្រុញដែនកំណត់របស់ពួកគេនៅក្នុងទីតាំងកម្រ និងអសកម្មនៅទូទាំងពិភពលោក៕

អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


